Connect with us

ព័ត៌មានជាតិ

អណ្តូងទឹក ៤១៥៥ រង​ការ​ខូចខាត​ដោយ​ទឹកជំនន់ ត្រូវការ​ដោះស្រាយ​ជាបន្ទាន់

បានផុស

នៅ

ឆ្លើយតប​ការ​សាកសួរ​របស់​ក្រុមអ្នក​សារព័ត៌មាន​ក្នុង​សន្នសីទ​នៅ​ព្រឹក​នេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹកស្អាត​គឺ​អណ្តូង​ទឹក​ក៏​រង​គ្រោះដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២០ នេះ និង​ដែល​​ត្រូវ​ការ​ស្តារ​ជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ​លើក​ឡើង​ថា មាន​អណ្តូងទឹក ៤១៥៥ រង​ការ​ខូចខាតដោយ​ទឹកជំនន់ ហើយ​ដែល​ក្រសួង​ត្រូវការ​ថវិកា ៩០ ម៉ឺន​ដុល្លារ ដើម្បី​ស្តារ​ឡើងវិញ។

លោក​បន្ត​ថា តាម​ការ​វាយ​តម្លៃ ខេត្ត​ ៤ ដែល​ប៉ះពាល់ធ្ងន់ធ្ងរ​មាន​៖ បន្ទាយមានជ័យមាន ១៧៣៥ អណ្តូង ស្វាយរៀង​មាន​ ៨៣៧ អណ្តូង បាត់ដំបងមាន ៥១៥ អណ្តូង និង​ពោធិ៍សាត់មាន ៤៨៩ អណ្តូង។

លោក​រដ្ឋលេខាធិការ ការងារ​ស្តារអណ្តូង​នេះ​សំខាន់​ណាស់ ហើយ​ដែល​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ដៃគូអភិវឌ្ឍ និង​ជាមួយ​ថ្នាក់​ក្រោម​ជាតិ និង​ប្រើ​ពេល​ឲ្យ​បាន​កាន់​តែ​ខ្លី​បំផុត យ៉ាង​ហោច​ណាស់​អាច​ដោះស្រាយ​បាន​ជា​ដំណាក់​កាល ដើម្បី​ផ្គត់ផ្គង់ទឹកស្អាត​ដល់​ពលរដ្ឋ​ក្នុង​ជនបទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម