ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ឱ្យបានច្រើនកុះករ
ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យពាណិជ្ជករខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឱ្យបានច្រើនកុះករ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលទើបទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហានេះបានឱ្យដឹថា ក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិននិងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម

រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១
នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់កូនកាត់ (Hybrid) គឺចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។

ក្រសួងបានឱ្យដឹថា ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំបេសកកម្មស្វែងរកដៃគូពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Trade Visitors) សម្រាប់ធុរជនសហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងឡាយដែលមានបំណងផ្លាស់ប្តូរពាណិជ្ជកម្មលើមុខទំនិញកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈទំនិញប្រើប្រាស់ទូទៅ វិស្វកម្មនិងគ្រឿងសំណង់ គ្រឿងម៉ាស៊ីន គ្រឿងអេឡិកត្រូនិកសម្ភារៈវេចខ្ចប់ ឧបករណ៍បច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ ទេសចរណ៍ ឬគម្រោងវិនិយោគជាដើម ។ល។
ក្រសួងបានបន្តថា ជាមួយពាណិជ្ជករចិន អាស៊ាន និងប៉ាគីស្ថាន ក្រសួងសូមអញ្ជើញពាណិជ្ជករមកដាក់ពាក្យចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

ពេលទទួលបានពាក្យចូលរួមហើយ ក្រសួងពាណិជ្ជកម្មនឹងផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការពិព័រណ៍ចិន-អាស៊ាន ដើម្បីស្នើសុំលេខកូដ (Access Code)សម្រាប់ចូលរួមក្នុងវេទិកាខាងលើតាមប្រព័ន្ធអនឡាញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


