ព័ត៌មានជាតិ
បុរសជាវិស្វករម្នាក់ស្លាប់ ស្ត្រីជាភរិយាទទូចសុំសមត្ថកិច្ចជួយរកយុត្តិធម៌ ក្រោយបន្សល់ទុកនូវភាពមិនប្រក្រតីមួយចំនួន
អ្នកស្រីវ៉ុនសារីអាយុ៣៧ឆ្នាំជាភរិយាជនរងគ្រោះរស់នៅផ្ទះជួលក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងបានរៀបរាប់ទាំងអារម្មណ៍អួលអាក់ថាការបាត់បង់អាយុជីវិតស្វាមីរបស់លោកស្រីកន្លងមកនេះមានភាពអយុត្តិធម៌ជាទីបំផុតដោយម្ចាស់សំណង់អះអាងថាប្តីរបស់គាត់បានដួលបោកក្បាលប៉ះទៅនឹងជ្រុងសាឡុង ខណៈដែលប្តីអ្នកស្រីទៅជួបគ្នាជាមួយម្ចាស់ផ្ទះពិភាក្សាការងារសំណង់និងបានព្យាយាមពង្វាងបិទបាំងភស្តុតាងមួយចំនួនមានដូចជាពេលជនរងគ្រោះជួបគ្រោះថ្នាក់ភ្លាមៗភាគីម្ចាស់សំណង់មិនបានផ្តល់ដំណឹងឲ្យគាត់ជាប្រពន្ធឲ្យបានដឹងភ្លាមៗទេ(ផ្ទះមានចម្ងាយ១០០ម៉ែត្រពីគ្នា) តែបែរជាទៅហៅបងប្រុសរបស់ខ្លួនឯងធ្វើពេទ្យដូចគ្នាឲ្យមកជួយទៅវិញ។
ក្រៅពីនេះបានដោះកាម៉ារា ដែលមានបំពាក់នៅក្នុងផ្ទះចេញបាត់អស់រួមទាំងយកទូរស័ព្ទរបស់ជនរងគ្រោះទៅលុបកម្មវិធីចោលទោះជាគាត់ជាប្រពន្ធជនរងគ្រោះទាយកមកវិញក៏បដិសេធមិនព្រមឲ្យរហូតលុបកម្មវិធីចោលអស់ទើបប្រគល់ឲ្យជាដើម។
ស្ត្រីជនរងគ្រោះបន្តថារវាងប្តីអ្នកស្រីនិងម្ចាស់សំណង់កន្លងមកធ្លាប់មានបញ្ហាជាមួយគ្នាខ្លះៗដែរហើយនៅថ្ងៃកើតហេតុកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០២១ប្តីរបស់អ្នកស្រីឈ្មោះសាន សុខអាយុ៥០ឆ្នាំជាវិស្វករល្បីឈ្មោះម្នាក់បានទៅជួបម្ចាស់ធ្វើសំណង់មានឈ្មោះស៊ុយ សុត្ថាហៅពេទ្យបារាំងមុខរបរជាពេទ្យឯកជននៅឯផ្ទះឋិតនៅក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងដើម្បីពិគ្រោះលើការងារគូសប្លង់សាងសង់អាគារពេទ្យព្យាបាលមួយកន្លែងនៅអំឡុងវេលាម៉ោងប្រមាណជាង៤:០០នាទីល្ងាចថ្ងៃដដែលដោយសារជនរងគ្រោះជាប្តីបានទៅជួបឈ្មោះស៊ុយ សុត្ថាយូរពេកក៏គាត់បានទូរស័ព្ទហៅប្តីព្រោះដល់ម៉ោងបង្រៀនសិស្សប៉ុន្តែមិនមានអ្នកលើករហូតព្យាយាមចុចទូរស័ព្ទជាច្រើនដងទៀតចុងក្រោយទើបមានអ្នកលើកតែមិននិយាយស្តីអ្វីបន្តិចទាល់តែសោះ។
ការរង់ចាំដំណឹងរបស់ប្តីដោយអន្ទះសានេះស្រាប់តែមានទូរស័ព្ទរបស់ម្ចាស់សំណង់ដែលមានឈ្មោះស៊ុយ សុត្ថាប្រាប់ថាប្តីរបស់អ្នកស្រីបានដួលរបួសតិចតួចត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំរៀងហើយគ្រាន់តែបានដឹងដំណឹងបែបនេះភ្លាមៗអ្នកស្រីជាប្រពន្ធក៏បានរួសរាន់ប្រុងទៅមើលប្តីតែត្រូវឈ្មោះស៊ុយ សុត្ថាជាម្ចាស់ធ្វើសំណង់បានទូរស័ព្ទមកប្រាប់បន្តថាប្តីរបស់គាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យយោធភូមិភាគទី៥នៅឯក្រុងបាត់ដំបងបន្តទៀតហើយ។
ភ្លាមៗនោះអ្នកស្រីក៏ជួលរថយន្តធ្វើដំណើរមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់ដំបងពេលមកដល់ដោយត្រូវធ្វើតេស្តរកជំងឺកូដ.១៩ផងដល់ម៉ោងប្រមាណជាង១០:០០នាទីយប់ទើបដឹងលទ្ធផលទើបអ្នកយាមគេឲ្យចូលហើយពេលដើរទៅរកប្តីឈ្មោះស៊ុយ សត្ថាបានចេញមកឲ្យគាត់ស្តាប់ទូរស័ព្ទដោយអះអាងថាជួបជាមួយគ្រូពេទ្យពេលនោះតាមទូរស័ព្ទគេប្រាប់គាត់ថាប្តីរបស់អ្នកស្រីបានស្លាប់បាត់ទៅហើយបានមួយសន្ទុះក្រោយមកគាត់ក៏បានសួររកទូរស័ព្ទរបស់ប្តីតែម្ចាស់ផ្ទះសំណង់ឈ្មោះស៊ុយ សត្ថា ព្យាយាមយកលេសផ្សេងៗដោយបដិសេដ្ឋមិនព្រមប្រគល់ឲ្យឡើយរហូតព្រឹកឡើងទើបប្រាប់ឲ្យទៅយកទូរស័ព្ទនៅកន្លែងជាងដែលជាងធ្វើទូរស័ព្ទបានប្រាប់ថាទូរស័ព្ទខាងលើគេឲ្យឈូសលុបកម្មវិធីចោល។
អ្នកស្រីវ៉ុនសារីបញ្ជាក់ទាំងទឹកភ្នែកថាដោយគិតថានៅឯស្រុកកំរៀងគាត់ជួលផ្ទះគេស្នាក់នៅខ្លាចដឹកសាកសពប្តីរបស់គាត់ត្រឡប់ទៅផ្ទះវិញខ្លាចក្រែងម្ចាស់ផ្ទះជួលគេមិនឲ្យចូលដូច្នេះគាត់ក៏សម្រេចចិត្តដឹកសាកសពប្តីទៅតម្កល់ទុកនៅវត្តដំរីសមួយយប់ព្រឹកឡើងទើបបូជា។
កម្ពុជាថ្មីមិនអាចសុំការបំភ្លឺបន្ថែមពីភាគីម្ចាស់សំណង់លោក ស៊ុយ សត្ថា បានទេ។
អ្នកស្រីបន្តថាគ្រានោះអ្នកស្រីមានតែម្នាក់ឯងប៉ុណ្ណោះមានការតក់ស្លុតនិងភ័យខ្លាចផងនឹកមិនឃើញនូវអ្វីៗទាល់តែសោះសូម្បីតែរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចក៏មិនបាននឹកឃើញដែរ។
ជុំវិញករណីមិនប្រក្រតីខាងលើលោកស្រីសូមសំណូមពរដល់សមត្ថកិច្ចជំនាញនិងលោកសាត គឹមសានស្នងការខេត្តពិសេសលោកអភិបាលខេត្តមេត្តាពិនិត្យលើករណីរបស់សពប្តីលោកស្រីផងដើម្បីជួយរកយុត្តិធម៌ឲ្យសពប្តីរបស់គាត់ពេលស្លាប់ហើយវិញ្ញាណមិនបានស្ងប់និងបិទភ្នែកមិនជិត៕
+អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាថៃ Bella បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group