ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប កែលម្អបឹងពារាំង ឲ្យទៅជាតំបន់ទេសចរណ៍សម្រាប់ការទាក់ទាញ
សមាគមទេសចរណ៍បឹងពារាំងបានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប ដោយធ្វើការស្ដារបឹងធម្មជាតិ បឹងពារាំងដែលជាប់បឹងទន្លេសាប ដើម្បីរៀបចំឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងដើម្បីអភិរក្សត្រីពូជបន្ថែម ខណៈដែលបឹងធម្មជាតិមួយនេះ មានការគោកទឹកនារដូវប្រាំង។
លោក គង់ មង្គល ប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប លោកបានអោយដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលបឹងធម្មជាតិមួយនេះ អោយទៅជាបឹងអភិរក្សត្រីពូជដ៏សំបូរបែប និងកែលំអទៅជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀត ក្រោយបញ្ចប់ជំងឺកូវីដ១៩។

លោកបានបន្ដថា បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ ខណៈដែលបច្ចុប្បន្ននេះបានគោករាក់ទឹកខ្លះហើយៗ បណ្ដាលអោយមច្ឆាជាតិរងការបាត់បង់ដោយសារគ្មានទឹកគ្រប់គ្រាន់ ។
លោកថា ដោយឃើញស្ថានភាពបឹងនោះរីងទឹកជារៀងរាល់ឆ្នាំ លោកបានសុំការអនុញ្ញាតច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង១០០ហិកតា ជម្រៅ៤ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីពូជអោយរស់នៅក្នុងបឹងច្រើននោះកាន់តែច្រើន ព្រមទាំងកែលម្អបឹងនោះ ឲ្យទៅជាកន្លែងទេសចរណ៍ទាក់អ្នកទស្សនាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានអ្នកទៅទស្សនាមានតិចតួច ដោយសារមិនទាន់រៀបចំអោយបានស្រស់ស្អាតនៅឡើយ។លោកថា ក្រោយពេលបឹងនោះបានស្ដាររួចហើយ អាចជាបឹងសំបូរទៅដោយមច្ឆាជាតិ សត្វស្លាប និងសត្វស្វាជាច្រើនរស់នៅក្នុងព្រៃធម្មជាតិដែលសំបូរទៅអេកូទេសចរណ៍ ដែលអ្នកទេសចរណ៍ទៅទស្សនានិងស្ទូចត្រីកម្សាន្តនៅតំបន់ទេសចរណ៍នោះ ។ ជាមួយគ្នានោះ លោកនឹងប្រមូលត្រីពូជដាក់ឱ្យរស់នៅក្នុងបឹងនោះឱ្យបានកាន់តែច្រើន ។

លោកបន្ថែមថា កាលណាភ្ញៀវទេសចរច្រើន ប្រជាពលរដ្ឋក៏ដូចជាសហគមន៍ក៏មានចំណូលក្នុងគ្រួសារជាប្រចាំថ្ងៃផងដែរ។ លោកបន្ដថា គម្រោងស្ដារបឹងធម្មជាតិនេះ អាជ្ញាធរបានអនុញ្ញាតឱ្យជីកស្ដារ៣០ហិកតាក្នុងមួយឆ្នាំ ប៉ុន្ដែជំហ៊ានទី១ ត្រូវជីកស្ដារ១០ហិកតា ជម្រៅពី៤ម៉ែត្រឡើងទៅ៨ម៉ែត្រ ដើម្បីជួយសង្គ្រោះត្រីពូជសិន ព្រោះទឹកបឹងនេះ មានការរីងស្ងួតនៅរដូវប្រាំង ។
លោកបានបន្ដថា ក្រោយពីកែលំអតំបន់នេះហើយ នឹងធ្វើឱ្យទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិទៅទស្សនាជាក់ជាមិនខាន។

លោក គង់ មង្គល បានបញ្ជាក់ថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្សនៅក្នុងទឹកបឹងនោះ ដែលមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ ។

លោកថា បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ ទើបសមាគមន៍ទេសចណ៍មួយនេះ សុំការអនុញ្ញាតជីកស្ដារឡើងវិញដើម្បីអភិរក្សនិងអភិវឌ្ឍន៍ត្រីពូជ ខណៈដែលបឹងធម្មជាតិនេះ ជាប់មាត់បឹងទន្លេសាបពីខាងជើញ៕
អត្ថបទ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


