ព័ត៌មានជាតិ
លោក ពេជ្រ កែវមុនី នាំយកបច្ច័យប្រគេនព្រះសង្ឃព្រះជន្ម ១០៨ព្រះវស្សានៅវត្តចាក់អង្រែលើ
លោក ពេជ្រ កែវមុនី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យ បាននាំយកបច្ច័យរួមទាំងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃព្រះជន្ម១០៨ព្រះវស្សា ដែលគង់ចាំព្រះវស្សានៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការនាំយកបច្ច័យទៅប្រគេននេះ គឺប្រព្រឹត្តិធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែសីហា ខណះដែលលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមដំណើជាមួយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើចុះទៅពិនិត្យការសាងសង់មហាកុដ្ឋិដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ធ្វើប្រគេនដល់ព្រះសង្ឃព្រះជន្ម១០៨ព្រះវស្សា ព្រមទាំងសាងសង់បន្ទប់ថ្មជូនដល់តាជីនិងដូនជីដែលរស់នៅគ្មានទីពឹងក្នុងវត្តចាក់អង្រែលើនេះផងដែរ។

ក្នុងពេលពិនិត្យមើលការសាងសង់កុដ្ឋិដែលសម្តេចទាំងទ្វេ ធ្វើប្រគេនដល់ព្រះសង្ឃព្រះជន្ម១០៨វស្សាព្រមទាំងតាជីនិងដូនជី លោក ពេជ្រ កែវមុនី ក៏បាននាំយកបច្ច័យនិងទេយ្យទានប្រគេនដល់ព្រះសង្ឃព្រះជន្ម១០៨ព្រះវស្សា ក៏ដូចជាដូនជីនិងតាជីទៀតផង។
តាងនាមជាអាជ្ញាធរនិងជាតំណាងដល់ព្រះសង្ឃនិងដូនជី តាជី សូមលើកដៃសំពះគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានជួយសាងសង់កុដ្ឋិថ្មីនិងបន្ទប់ថ្មីប្រគេននិងជូនដល់ព្រះសង្ឃព្រមទាំងតាជីដូនជី បានគង់និងស្នាក់នៅបានល្អស្អាតបែបនេះ។គុណរបស់សម្តេចធ្វើឲ្យកូនចៅថ្នាក់ក្រោមសូមគោរពនិងអនុវត្តន៍តាមជារៀងរហូត៕
អត្ថបទ ៖ នរា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


