ព័ត៌មានជាតិ
តំណាង WHO ប្រចាំកម្ពុជា៖ ហានិភ័យនៃការកើនឡើងករណីឆ្លងកូវីដ១៩ ប្រភេទ Delta គឺខ្ពស់ណាស់
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ១២ ខែសីហា បានសរសេរថា ខណៈដែលមានសញ្ញានៃការថយចុះនូវការចម្លង និង ការស្លាប់នៅតាមខេត្តខ្លះ ហានិភ័យនៃការកើនឡើងនៃករណីឆ្លងកូវីដ១៩ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី ដែលតា គឺខ្ពស់ណាស់ ជាពិសេសប្រសិនបើយើងឆាប់បន្ធូរបន្ថយ ហើយនិងបន្ធូរបន្ថយការអនុវត្តអន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថលឿនពេក។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លង កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩ បំប្លែងថ្មី ដែលតាចំនួន ៤៤ករណីបន្ថែមទៀត ខណៈ២៤នាក់ជាករណីឆ្លងក្នុងសហគមន៍ ក្រៅពីនោះភាគច្រើនជាការនាំចូលពីក្រៅប្រទេស។ ដូច្នេះសរុបអ្នកឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលតា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ មានសរុបទាំងអស់ ៤២៩នាក់( ស្រីចំនួន ២០៩នាក់)។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាឱ្យដឹងទៀតថា ទាំងអស់គ្នាបន្តប្រណាំងប្រជែងជាមួយនឹងវីរុសកូវីដ១៩ បំប្លែងថ្មី ដែលតា ។ វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា ឆ្លងរាលដាលលឿនបំផុតបច្ចុប្បន្ននេះ និងមិនមានវិធានការតែមួយណា អាចទប់ស្កាត់ការចម្លងបានទេ ពោលគឺទាមទារឱ្យមានការរួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ ព្រមទាំងពន្លឿនកម្មវិធីការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ នោះទេ។ នេះបើតាមការអះអាងរបស់អង្គការសុខភាពពិភពដដែល។

គិតត្រឹមសប្ដាហ៍នេះវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា បានឆ្លងរីករាលដាលចូលសហគមន៍ រហូតដល់១៧ រាជធានី-ខេត្តហើយ។ ដូច្នេះដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបថដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃកូវីដ១៩ ដែលបណ្តាលមកពីវិរុសបំប្លែងខ្លួនថ្មីដែលតា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល៧ ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី