ព័ត៌មានជាតិ
គណបក្សមួយថា អតីតមេដឹកនាំ CNRP កំពុងបង្កើតសេនារីយោថ្មី បោកយកសន្លឹកឆ្នោត
គណបក្សខ្មែរតែមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី បានបង្ហើបពីការបង្កើតសេនារីយោថ្មីៗមួយ ដោយអតីតមេដឹកនាំ CNRP និងបានអះអាងថា នោះគ្រាន់តែធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី ដើម្បីបន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅឆ្នាំ២០២២-២០២៣ ខាងមុខនេះប៉ុណ្ណោះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ប្រុងប្រយ័ត្នចំពោះសេនារីយោថ្មីៗនេះ។

គណបក្សខ្មែរតែមួយបានអះអាងនៅព្រឹកថ្ងៃទី១៣ ខែសីហា នេះថា នៅរដូវកាលបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខនេះ អតីតតំណាងរាស្ត្រ CNRP បានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្ស ដែលរួមមាន គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និងគណបក្សខ្មែរអភិរក្ស តែឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា (ជាមនុស្សតែមួយ) ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនឡើងវិញ ហើយបានបែងចែកក្រុមការងារចំនួន៣៖
ក្រុមទី១, អតីតតំណាងរាស្ត្រ CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបើកបក្សថ្មី ដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
ក្រុមទី២, ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជា បង្កើតព្រឹត្តិការណ៍ញុះញុង់ លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ក្រុមទី៣, ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សម រង្ស៊ី ជាក្រុមរៀបចំស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ជាមួយគ្នានោះ គណបក្សខ្មែរតមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ឲ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត សម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៣ខាងមុខ ពីព្រោះ លោក សម រង្ស៊ី និងលោក កឹម សុខា មិនហ៊ានប្រកាសបែកគ្នាទេ ដោយសារតែផលប្រយោជន៍រៀងៗខ្លួន ដូច្នេះលោក សម រង្ស៊ី ដែលជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយនៅកម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សម រង្សី និងកឹមសុខា ជាមនុស្សតែមួយ” ជារៀងរហូត។
ទាក់ទងការបង្កើតសេនារីយោថ្មីនេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងការឆ្លយតបពីតំណាងគណបក្សណាមួយ ដែលទើបបង្កើតថ្មី ដោយអតីតអ្នកនយោបាយពី CNRP ដើម្បីឆ្លើយតបចំពោះការលើកឡើងរបស់គណបក្សខ្មែរតមួយនេះបាននៅឡើយទេ៕ ដោយ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


