Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី អញ្ជើញ​ត្រួតពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជូន​មន្ត្រី​នគរបាល​ជួរមុខ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ ដោយមាន​ការ​យកចិត្ត​ទុកដាក់ និង​អនុវត្តតាម​អនុសា​ន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ អមដំណើរ​ដោយ​លោក​ស្នងការរង បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ជូន​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២, ៩០៥ ជួរមុខ​ដែល​ឈរជើង​ប្រចាំការ​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ទាំងអស់ នឹងត្រូវ​ទទួលបាន​កា​រ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ជា​បន្តបន្ទាប់​គ្រប់ៗ​គ្នា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏បាន​មានមតិ​ផ្តាំផ្ញើ និង​ក្រើន​រំ​ឮ​ក ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ថា បើទោះបីជា​យើង​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​៣​នេះ​រួចរាល់​ក៏ដោយ ក៏​សូម​បន្ត​យកចិត្តទុកដាក់​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុងការ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ចុងក្រោយ លោកស្នងការ បានប្រគល់​ថវិការ​មួយចំនួន​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ទាំង​០២​ក្រុម​ផងដែរ​៕​

ដោយ​ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៥ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម