ព័ត៌មានជាតិ
អតិថិជនដែលប្រើ App ទាន់ចិត្តរបស់ធនាគារអេស៊ីលីនឹងទទួលបានការបញ្ជុះតម្លៃ៣០%រាល់ការទិញទំនិញនៅផ្សារអ៊ីអន
អេស៊ីលីដាដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា បានប្រកាសថា រាល់ការទិញទំនិញនៅផ្សារអ៊ីអនមានបញ្ជុះតម្លៃដល់ទៅ ៣០% តាមរយៈការស្កេន QR កូដ របស់អេស៊ីលីដាទាន់ចិត្ត រយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆកា ឆ្នាំ២០២០ ដែលនេះជាការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល កាន់តែពេញនិយមជាជាងការទូទាត់សាច់ប្រាក់។

យោងតាមធនាគារអេស៊ីលីដាបានឲ្យដឹងថា «ឥឡូវនេះអតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើក ស្កែន ទូទាត់ តាម ឃ្យូអរកូដ ពេលទិញទំនិញពិនិត្យមើលសមតុល្យគណនី និង របាយការណ៍គណនី សង្ខេប ផ្ទេរប្រាក់ ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្ររួមមាន វិក្កយបត្រអគ្គីសនី រដ្ឋាករទឹក បញ្ចូលទឹកប្រាក់ទូរសព្ទ សំណើសុំឥណទាន បើកគណនីមានកាលកំណត់ ។ល។ នោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងទិញទំនិញផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ»។
ធនាគារអេស៊ីលីដាបានបន្តទៀតថា មិនត្រឹមតែការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល របស់ធនាគារអេស៊ីលីដានេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដបានធូរស្បើយបន្តិចក្តី។
បច្ចុប្បន្ន ធនាគារនេះមានអតិថិជនប្រមាណជិត ២លាននាក់ ហើយដែលកំពុងប្រើប្រាស់ App ទាន់ចិត្តរបស់ធនាគារអេស៊ីលីដា និងមានហាងជាដៃគូទាន់ចិត្តចំនួនជិត ៥ ម៉ឺនហាង។
ទន្ទឹមនឹងនេះធនាគារអេស៊ីលីដាកំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរណ៍បែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើន។
ក្រៅពីនេះធនាគារមានម៉ាស៊ីន ATMs សរុបទាំងអស់ ៧១១ កន្លែង និងម៉ាស៊ីនឆូតកាត POS សរុប ៤២៧៥ នៅទូទាំងប្រទេស៕
អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


