ព័ត៌មានជាតិ
អតិថិជនទៅដល់វាលវែងក៏មានស្វ័យសេវាធនាគារដែរ
ចាប់ពីពេលនេះតទៅអតិថិជនរបស់ធនាគារអេស៊ីលីដាភីអិលស៊ីដែលធ្វើដំណើរទៅលេងស្រុកវាលវែងខេត្តពោធិ៍សាត់នឹងលែងបារម្ភពីការប្រើប្រាស់សេវាធនាគារទៀតហើយព្រោះធនាគារបានរៀបចំបំពាក់ប្រព័ន្ធសុវត្ថិភាពនិងមានម៉ាស៊ីនATM, VTMជាច្រើនគ្រឿងសម្រាប់ដកប្រាក់ ដាក់ប្រាក់និងបើកគណនីបម្រើជូនអតិថិជននៅទីនោះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា«ការបង្កើតឲ្យមានកន្លែងបម្រើសេវាកម្មធនាគារស្វ័យប្រវត្តិ នេះគឺដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនដែលលោកតែងតែធ្វើដំណើរឆ្លងកាត់ទៅលេងស្រុកវាលវែងខេត្តពោធិ៍សាត់ងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមតម្រូវការភ្លាមៗដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅខេត្តឡើយពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែងផ្ទាល់តែម្តង»។
លោកស្រីបានបន្តថាសេវាកម្មធនាគារស្វ័យ ប្រវត្តិនេះគឺអតិថិជនអាចធ្វើដោយខ្លួនឯងបាន២៤ម៉ោងលើ២៤ម៉ោងតាមតម្រូវការដូចជាការដាក់ប្រាក់ ផ្ទេរប្រាក់ឬបើកគណនីយជាដើម។



លោកស្រីបានបញ្ជាក់ថាការដាក់ឲ្យប្រើប្រាស់សេវាកម្មធនាគារដោយប្រវត្តិនៅស្រុកវាលវែងនេះដោយសារស្រុកវាលវែងជាស្រុកសម្បូរទៅដោយធនធានធម្មជាតិមានជាតំបន់ទេសចរណ៍ធម្មជាតិច្រើនដែលមានទេសភាពល្អស្រស់ត្រកាលនារដូវរំហើយពិសេសជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងខេត្តពោធិសាត់ដោយសារវាមានព្រំប្រទល់ដែនជាប់នឹងព្រំដែនថៃមានទេសចរជាតិអន្តរជាតិឆ្លងកាត់យ៉ាងច្រើន។
លោកស្រីបានបន្ថែមថាលើសពីនេះទៅទៀតធនាគារអេស៊ីលីដាជាប្រជាធនាគារនិងជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ដូច្នេះហើយ ទោះនៅទីណាក៏មានសេវាធនាគារ អេស៊ីលីដាដែរ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


