ព័ត៌មានជាតិ
តុលាការប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន នៅព្រឹកស្អែក
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់អ្នក សារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះថា តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនបក្សប្រឆាំងពីរនាក់ទៀត នៅព្រឹកថ្ងៃទី១៨ ខែសីហា ស្អែកនេះហើយការគម្រោងប្រកាសសាលក្រមនេះ បន្ទាប់ ពីបញ្ចប់សវនាការជំនុំជម្រះកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី អ៊ុក ឆាយ៉ាវី អះអាងថា មកដល់ពេលនេះ លោក រ៉ុង ឈុន មានសភាពស្គមជាងមុនហើយខ្មៅ។ លោកស្រីបញ្ជាក់ថា សុខភាពលោកមិនសូវល្អទេ ហើយគាត់បានផ្ដាំឱ្យយើងថែរក្សាសុខភាពទាំងអស់គ្នា ហើយថា គាត់មិនអីទេ និងផ្ដាំថា គាត់គ្រាន់តែទៅធ្វើសម្មាធិមួយរយៈប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ”។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នេះដែរ យ៉ាងតិចណាស់ មានសកម្មជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនផងដែរ។
ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពីលោក រ៉ុង ឈុន បានចេញសេចក្តីថ្លែង ការណ៍មួយក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាំងពីថ្ងៃទី២១ ខែកក្កដា ដែលបានចោទប្រកាន់ថា “ការបោះ បង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី” ទៅភាគីវៀតណាមជាច្រើនរយហិកតានៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាដីដូនតាកសិករខ្មែរ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានប្រកាសច្រានចោល និងបានចោទថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ជាព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត និងស្នើសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់លើជនទាំងឡាយណា ដែលមានចេតនាចង់បំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ៕ ដោយ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


