Connect with us

នយោបាយ

តុលាការ​កំពូលបញ្ជូនញាត្តិឱ្យសាលាឧទ្ធរណ៍ភ្នំពេញពិនិត្យវិធានការ​ដកសិទ្ធិនយោ​បាយពីលោក រ៉ុង ឈុន

បានផុស

នៅ

តុលាការ​កំពូលថា​នឹង​បញ្ជូន​ញាត្តិ​របស់​អង្គភាព​ចំនួន​៥០ ដែល​សុំ​ឱ្យ​តុលាការ​ដកសិទ្ធិ​នយោបាយ​ពី​លោក​ រ៉ុង ឈុន ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញមានវិធានការ។ ការ​បញ្ជូន​នេះដោយ​ថា សំណុំ​រឿងដែលជាកម្មវត្ថុនៃ​ការ​ស្នើសុំកំពុង​ស្ថិត​ក្នុង​ឧទ្ធរណ៍​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២៥ តុលាការ​កំពូលបញ្ជាក់ថា៖ «សំណុំ​រឿងដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើសុំក្នុង​ញាត្តិ​ស្ថិត​ក្នុង​សមត្ថកិច្ចរបស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដូច្នេះ​តុលាការ​កំពូល​នឹង​បញ្ជូន​ញាត្តិ​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដើម្បីពិនិត្យ​ ពិចារណា​ជា​សមត្ថកិច្ច​តាម​ច្បាប់​ជា​ធរមាន»។

តុលាការកំពូល​បញ្ជាក់​ថា​ស្ថាប័ន​នេះ​នឹង​តាម​ដាន​លើ​ដំណោះ​ស្រាយ​នៃញាត្តិ​នេះ​ផងដែរ។

ក្នុង​ញាត្តិ​ដែលបាន​ដាក់​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា សហភាព​អង្គការ​សង្គមស៊ីវិល​ចំនួន​៥០​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​មើល​សំណុំរឿង​ក្ដី​លោក​ រ៉ុង ឈុន ទី​ប្រឹក្សា​គណបក្សកម្លាំង​ជាតិ​ ដើម្បី​ដក​សិទ្ធិមិន​ឱ្យ​ធ្វើនយោបាយ។ ការ​ស្នើ​សុំ​នេះ​ដោយ​សំអាង​លើការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ពី​សំណាក់សាលា​ដំបូង​ភ្នំពេញកាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

គួរឱ្យដឹង​ដែរ​ថាក្នុង​សាលក្រម​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឱ្យ​លោក រ៉ុង ឈុន ជាប់ពន្ធនាគារ​៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លានរៀល និងប្រកាសបន្ថែមទោស​ដក​សិទ្ធិធ្វើ​នយោបាយជា​អចិន្ត្រេយ៍បន្ថែមទៀតទាក់ទង​នឹង​ការ​មិនរាងចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិមរួច៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម