ព័ត៌មានជាតិ
តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»
លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលសវនាការជាបន្ទាន់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅក្នុងដំណើររឿងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤។ នេះបើតាមដីកាកោះឱ្យចូលសវនាការចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ការកោះហៅនេះ បន្ទាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥៧៨៣ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ ដែលមានជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន ជាប់ចោទបទ ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ តាមបទល្មើសដែលមានចែង ឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកា លោក សេង ហៀង បានបង្គាប់ឱ្យលោក រ៉ុង ឈុន ជនជាតិខ្មែរ ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី សាលសវនាការទី ១ ជាន់ផ្ទាល់ដី ជាកំហិត ដើម្បីចូលរួមសវនាការ។
ដីកាដដែល ក៏បានឱ្យដឹងថា សមាសភាពជំនុំជម្រះ គឺមានលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោកសេង ហៀង តំណាងអយ្យការ និងលោក រឿង ម៉េងហួន ក្រឡាបញ្ជីសវនាការ។
នៅក្នុងដីកា លោក សេង ហៀង បានសរសេរថា សិទ្ធិរបស់លោក រ៉ុង ឈុន មានដូចជា សិទ្ធិទទួលដឹងឮពីលិខិតចោទប្រកាន់ទោស និងដីកាកោះឱ្យចូលរួមសវនាកា,សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងធ្វើសំណូមពរផ្សេងៗ, សិទ្ធិប្តឹងបដិសេធចៅក្រមជំនុំជម្រះ,សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬពឹងមេធាវីឱ្យជួយការពារ និងសិទ្ធិនិយាយសម្តីចុងក្រោយបង្អស់។
គួររម្លឹកថា កាលពីខែសីហា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០០លានរៀល ទៅកាន់គណៈកម្មាធិការព្រំដែនកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


