Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ផ្តាំផ្ញើបេក្ខជនអាហារូបករណ៍ JDS ខិតខំយកចំណេះដឹងពីជប៉ុនមកអភិវឌ្ឍប្រទេសកម្ពុជា​

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍របស់ជប៉ុន JDS ចំនួន២៦រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ដែលក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ០១រូប ចូលជួបសម្តែងការគួរសម តាមប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ តំណាងនិស្សិតអាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះ សំណាលជាមួយនិស្សិតទាំង ២៦រូប និងទទួលបានអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។

មានប្រសាសន៍ ទៅកាន់ក្រុមបេក្ខជនទាំងនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរ និងកោតសសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ដែលលោក ធ្លាប់បានសិក្សានៅក្រៅប្រទេស និងបានផ្ដល់អនុសាសន៍ណែនាំដល់និស្សិតឱ្យមានភាពអត់ធ្មត់ គោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនង ដែលមានការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើត​វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្លាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០២១ មាននិស្សិតកម្ពុជាចំនួន ៤៩៦ រូប បានទទួលអាហារូបករណ៍ជប៉ុន JDS  ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន២៤រូប។

ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតឱ្យទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសរក្សាភាពថ្លៃថ្នូរ ថែរក្សាសុខភាព និងនាំកិត្តិយសជូនជាតិ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់និស្សិតក្នុងម្នាក់ទទួលបាន ១០០ ដុល្លារអាមេរិក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម