Connect with us

ព័ត៌មានជាតិ

សមាគម TYDA ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​១​ពាន់​លាន​រៀល ពី​អ្នក ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោក ជំទាវ ឈឺ​ន ស្រី​ម៉ាច បាន​ឧបត្ថម្ភ​ថវិកា​១​ពាន់​លាន​រៀល ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​រួមចំណែក​ជាមួយ​សមាគម ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចូលរួម​នេះ គឺជា​ទឹកចិត្ត និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ខណៈ​ពេល​បច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដទៃទៀត ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​។

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ឈឺ​ន ស្រី​ម៉ាច និង​សប្បុរស ជន​ទាំងអស់ ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេច​តេ​ជោ (TYDA) តាមរយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញ​បេសក​កម្ម​មនុស្សធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជៈ អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ១ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាភាពយន្តខ្មែរល្បីឈ្មោះនៅអាមេរិក​ ប្រកាសគាំទ្រពេញទំហឹងគម្រោង​ព្រែក​ជីកហ្វូណនតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកថវិកាជាង​៩ម៉ឺន២​ពាន់ដុល្លារ ដែលទទួលបានពីសប្បុរសជនប្រគល់​ជូនសាខាកាកបាទក្រហមខេត្តក្រចេះ

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម