Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកថវិកាជាង​៩ម៉ឺន២​ពាន់ដុល្លារ ដែលទទួលបានពីសប្បុរសជនប្រគល់​ជូនសាខាកាកបាទក្រហមខេត្តក្រចេះ

បានផុស

នៅ

ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ឧសភានេះ បាននាំយកថវិកាដែលទទួលបានពីសប្បុរសជនចំនួន ៩២ ៤៤៥ ដុល្លារសហរដ្ឋអាម៉េរិក ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តក្រចេះក្រោមប្រធានបទ « រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់អាកាសធាតុ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់ និងទទួលថវិកានៅមហោស្រពខេត្តក្រចេះ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ក្នុងនាមកាកបាទក្រហមកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសប្បុរស ជនទាំងអស់ដែលបានចូលរួមបរិច្ចាកថវិកាដ៏ច្រើននេះ​ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ ជនរងគ្រោះ និងជនងាយរងគ្រោះ។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានលើកឡើងនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជន ដៃគូសហប្រតិបត្តិការ សូមបន្តប្រកៀកស្មាគ្នា ប្រមូលផ្តុំកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្តី ដោយមនុស្សក្តី ដោយចៃដន្យក្តី ដើម្បីជួយសង្គ្រោះជីវិត ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក កាត់បន្ថយអំពើហឹង្សា អសីលធម៌ក្នុងសង្គម ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដោយស្ម័គ្រចិត្តព្រមទាំងចូលរួម បរិច្ចាគវិភាគទាន ជាសម្ភារៈ ថវិកា ស្បៀងអាហារ ឬក៏ចូលរួមជាសមាជិក ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីទ្រទ្រង់និរន្តរភាព សកម្មភាពរបស់កាកបាទក្រហម ដោយផ្តល់វិភាគទានប្រចាំឆ្នាំ ក្នុងគោលដៅធ្វើឱ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មាន សម្ភារៈ ថវិកា ទ្រទ្រង់សកម្មភាព មនុស្សធម៌ឱ្យកាន់តែបានច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ដោយឡែកចំពោះអាជ្ញាធរគ្រប់ផ្នែកគ្រប់ថ្នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ណែនាំហើយ “ការជួយរបស់អាជ្ញាធរដល់កាកបាទក្រហមកម្ពុជា គឺជាការជួយដល់ខ្លួនឯង”។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រធានបទដែលបានដាក់ចេញក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ បានកំណត់ដោយ កាកបាទក្រហមកម្ពុជា មានគោលដៅរំលេចពីសារសំខាន់នៃវត្តមានរបស់កាកបាទ ក្រហមកម្ពុជា នៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ជាមួយប្រធានបទនេះដែរ គឺក្នុងគោលបំណង អំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។ ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗ និងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ ឆ្លើយតបគ្រោះបន្ទាន់នានា នឹងដោះស្រាយផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា..។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា សូមឧទ្ទិសស្មារតី ៨ ឧសភា ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្លាយជាសកម្មភាពជាក់ស្តែងរស់ រវើកជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត ជនងាយរងគ្រោះ និងជនរងគ្រោះ ក្នុងខេត្តក្រចេះ ។

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះបានអាននូវសារលិខិត សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់ នឹងអាកាសធាតុដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាប្រធានស្ថាប័នមនុស្សធម៌នាំមុខគេរបស់ប្រទេសជាតិ សម្តេចប្រធាន បានផ្តល់នូវអនុសាសន៍ជូន សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមខិតខំ ប្រឹងប្រែងបន្តអនុវត្តសកម្មភាពមនុស្សធម៌ឱ្យមានភាពរស់រវើក និងរួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុនក្នុងការ កសាងសហគមន៍ឱ្យមានបរិស្ថានល្អ មានអនាម័យ និងមានវឌ្ឍនភាពប្រកបដោយចីរភាព, ជាពិសេស ត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗរស់នៅតាមសហគមន៍ មានការយល់ដឹងនិងចូលរួមទាំងអស់គ្នាក្នុងការអនុវត្ត វិធីសាស្ត្រទាំងឡាយ ដែលនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងមានសមត្ថភាពដឹកនាំគ្រប់គ្រង ក្នុងភាពជាម្ចាស់ក្នុងការបង្ការ, ការឆ្លើយតប និងស្តារឡើងវិញ ក្រោយមានគ្រោះមហន្តរាយផ្សេងៗ បង្កដោយ ការប្រែប្រួលអាកាសធាតុ វិបត្តិភ័យ និងជំងឺឆ្លង ជំងឺ មិនឆ្លងគ្រប់ប្រភេទ។

តាមរយៈរបាយសង្ខេបរបស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានអោយដឹងថា  ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាខេត្ត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅតាមសហគមន៍ជាគ្រឿងឧបភោគ-បរិវេ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សរុបចំនួន ចំនួន ១.៤៥៥ គ្រួសារ ក្នុងនោះ គ្រួសារងាយរងគ្រោះ ចំនួន ៥៥៤ គ្រួសារ ដោយភ្លើងឆេះផ្ទះចំនួន ២៩គ្រួសារ ខ្យល់កន្ត្រាក់ចំនួន ៨៤៨គ្រួសារ គ្រោះទឹកជំនន់ចំនួន ២១គ្រួសារ លង់ទឹកស្លាប់ ២គ្រួសារ និងរន្ទះបាញ់ស្លាប់ ២នាក់។  ចំពោះអនុសាខាក្រុង ស្រុកទាំង ៧វិញ ក៏បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះផ្សេងៗ តាមបណ្តាក្រុង ស្រុករបស់ខ្លួនបានចំនួន ១០០គ្រួសារ។ គិតរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ សាខាកាកកាទក្រហមខេត្តក្រចេះ បានសាងសង់អណ្តូងស្នប់សរុបចំនួន ១១៣ អណ្តូង ក្នុងនោះអំណោយរបស់ សម្តេច ប្រធានកាកបាទក្រហម កម្ពុជា ចំនួន ១០១អណ្តូង និងរបស់សាខាខេត្តផ្ទាល់ ចំនួន ១២អណ្តូង ជូនដល់គ្រួសារស្ថិតនៅតំបន់ឆ្ងាយៗ គ្មានប្រភពទឹកប្រើប្រាស់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម