ព័ត៌មានជាតិ
រដ្ឋមន្រ្តីប្រាប់ឲ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិ ៤៨ ទៅកោះកុង យកគោលការណ៍ឲ្យមាំដូចសាងសង់នៅកូរ៉េ
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅព្រឹកមិញនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនិងភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនកូរ៉េដែលទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ ៤៨ ត្រូវស្ថាបនាឲ្យបានរឹងមាំដូចផ្លូវដែលស្ថាបនានៅប្រទេសកូរ៉េ ដោយយកមូលដ្ឋាននៅកូរ៉េជាគោលក្នុងការវាស់វែងសាងសង់ផ្លូវជាតិមួយខ្សែនេះ។
ផ្លូវជាតិ ៤៨ បំបែកចេញពីស្រុកស្រុកអំបិលមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួងដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខ្សែផ្លូវនេះប្រវែង១២២,៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាពីរគន្លង និងប្រវែង២៥,១គីឡូម៉ែត្រមានចំនួន ០៤ គន្លង។ គម្រោងស្ថាបនាផ្លូវជាតិនេះ ក៏ជាគម្រោងផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ និងភ្ជាប់ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិនត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


