Connect with us

ព័ត៌មានជាតិ

កុមារនិង​យុវវ័យ អាយុ១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ សម្រុក​ទៅ​ទទួល​វ៉ាក់សាំង ​នៅតាម​ទីតាំងទាំង៨​

បានផុស

នៅ

កុមារ​និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​២៦​សីហា​នេះ បាន​សម្រុក​ទៅ​ទទួល​ការ​វ៉ាក់សាំង​នៅ​តាម​មន្ទីរពេទ្យបង្អែក​ទាំង​៨​ទីតាំង​យ៉ាងច្រើន ទាំង​អ្នក​ដែល​មិនទាន់​ទទួល​បានការ​វ៉ាក់សាំង​ដូស​​ទី​១ និង​អ្នក​ទៅ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូស​ទី​២ ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាសចំពោះអ្នក ខកខាន​មិនទាន់បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមគ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​២៦​សីហា​នេះ ឃើញ​មាន បងប្អូន​ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​មួយចំនួន ខកខាន​មិនទាន់បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​មូលហេតុ​ផ្សេងៗ ដូចជា មាន បញ្ហា​សុខភាព ជាប់​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ទើប​គ្រប់​អាយុ​កំណត់ ឬ​ជាប់​ធុរៈ​ផ្សេងៗ​ជាដើម មក​ទទួល​ចាក់​វ៉ាក់សាំង​ច្រើន ហើយ​ក្រុមគ្រូពេទ្យ​បាន រំលែក​វ៉ាក់សាំង​សម្រាប់​ចាក់ឲ្យ​កុមារ និង​យុវវ័យ មកចាក់​ជូន​ពួកគាត់ តែ​តម្រូវឲ្យ​ពួកគាត់​បាន​ឯកសារ​ដែល​ចេញ​ដោយ​អាជ្ញាធរ​។

​យោងតាម​សេចក្តី​ជួន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ នាពេល​កន្លងមក សម្រេច​ចាក់​ដល់​កុមារ និង​យុវវ័យ ប្រមាណ​ជាង ២០​ម៉ឺន​នាក់​រួចមកហើយ ខណៈពេលដែល​ចាក់​ជូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ សម្រេចបាន​ជិត ១​លាន ៧​សែន​នាក់ ស្ទើរ​គ្រប់​តាម​ផែនការ​កំណត់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កេតឃើញថា​ មាន​បងប្អូន​ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​មួយចំនួន ខកខាន​មិនទាន់បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នៅឡើយ ដោយ​មូលហេតុ​ផ្សេងៗ ដូចជា មាន បញ្ហា​សុខភាព ជាប់​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ទើប​គ្រប់​អាយុ​កំណត់ ឬ​ជាប់​ធុរៈ​ផ្សេងៗ​ជាដើម​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា​ ក្នុងន័យនេះ និង ដើម្បី​បន្ត​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រេចបាន​តាម​លទ្ធផល​គ្រោងទុក ក៏ដូចជា​ពង្រីក វិសាលភាព​នៃ​ការ​គ្របដណ្ដប់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សំដៅ​បង្កើន​ភាព​សាំ​ក្នុង​សហគមន៍​ឱ្យ​កាន់តែ រឹងមាំ​នោះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ពាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រីដ​-១៩ ដូស​ទី​១ ជូន​ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ និង​បន្ត​ការចាក់​វ៉ាក់សាំង​បង្ករ​ជំងឺ​កូ​វី​៨-១៩ ដួស​ទី​១ និង​ដូស​​ទី​២ ជួន​ប្រជាពលរដ្ឋ​អាយុ​ពី ១៨​ឆ្នាំ​ឡើងទៅ នៅតាម មន្ទីរពេទ្យ​បង្អែ​ត​ចំនួន ០៨ ទីតាំង ។

​ក្នុងនោះ​រួមមាន ទី​១ មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ, ទី​២ មន្ទីរពេទ្យបង្អែក​ចតុ​មុខ, ទី​៣ មន្ទីរពេទ្យបង្អែក​ដង្កោ, ទី​៤ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន, ទី​៥ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ, ទី​៦ មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង, ទី​៧ មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ​ និង​ទី​៨​មន្ទីរពេទ្យបង្អែក​សម្តេច​ឪ​-​សម្តេចម៉ែ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង អញ្ជើញ​ទៅ ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩.​ដួស​ទី​១ និង​ដាស​ទី​២ និង​សូម​មាតាបិតា និងអា​ណា​ព្យាបាល​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​នាំ​បុត្រ​ធីតា​និង​សាច់ញាតិ​របស់ខ្លួន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ដូស​ទី​១ ទៅ​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នៅតាម​ទីតាំងពេទ្យ​បង្អែក​ដែល​នៅ​ជិត​លំនៅឋាន​របស់ខ្លួន​ខា​ង​លើ កុំបី​ខាន នៅ​រៀងរាល់​ម៉ោង​០៨:០០​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​រសៀល ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម