ព័ត៌មានជាតិ
សមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបហាងNet បង្កប់ល្បែងស៊ីសង៣កន្លែង ឃាត់មនុស្ស១៣នាក់
ទីតាំងហាងអ៉ិនធើណិតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទចំនួន៣កន្លែង ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក ទៀង ច័ន្ទសារ អធិការប៉ូលិសបានចុះបង្ក្រាបជាបន្តបន្ទាប់ដោយគាត់មនុស្សប្រុសស្រី ចំនួន១៣នាក់ផងដែរ។

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងNet ខុសច្បាប់ (ភ្នាក់ងារចាត់ចែងល្បែងស៊ីសង) ដែលស្ថិតនៅទីតាំងផ្លូវលេខ១៥៤កែងលេខ៥ ភូមិ៦ ក្រុមទី ២៧ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។



សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនោះកម្លាំងបានចុះចំនួន០៣ទីតាំង និងឃាត់ខ្លួនមនុស្សបានចំនួន ១៣ នាក់ ប្រុស០៧ នាក់ស្រី០៦នាក់ និងដកហូតសម្ភារៈមួយចំនួន។ ចំពោះទីតាំងទាំង៣កន្លែងនោះ ធ្វើការបិទទ្វារ និងនាំមនុស្សទាំង១៣នាក់នោះ ទៅតេស្តសំណាកនៅសាលារៀនចតុមុខដើម្បីចាត់ការបន្ត៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី