ព័ត៌មានជាតិ
ព្រឹកនេះ តុលាការនៅបន្តសាកសួរអ្នកកាសែតទាំង៩ នាក់
អ្នកកាសែត៩នាក់ បន្ទាប់ពីសាកសួររយៈពេលពីរថ្ងៃមិនទាន់ចប់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ អយ្យាការអមសាលាដំបូង ខេត្តស្ទឹងត្រែង នៅបន្តសាកសួរនៅឡើយ ពាក់ព័ន្ធសង្ស័យ និងការទារប្រាក់ ៤ពាន់ដុល្លារពីអ្នកដឹកឈើ។

អ្នកសារព័ត៌មាន ចំនួន៩នាក់ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្ត ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជាឱ្យឃាត់ខ្លួន ចំណុចជាំធំ ស្ថិតភូមិស្រែឫស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំងនោះ គឺធ្វើឡើងតាមបណ្តឹង របស់ក្រុមអ្នករកស៊ីទិញឈើអារថ្មីៗ យកទៅវ៉ៃដែកគោលត្រាំទឹក ខ្លះសាងសង់ជារោង ហើយរុះរើវិញ ថាជាគ្រឿងឈើផ្ទះចាស់ៗ។ ក្រុមអ្នករកស៊ីទិញឈើទាំងនោះ បានប្តឹងចោទក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះថា ពួកគេបានជំរិតទារប្រាក់ ចំនួន៤ពាន់ដុល្លារ។

អ្នកកាសែតទាំងប្រាំបួននាក់ក្រោយការឃាត់ខ្លួនបានបញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត សួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក ជា សុ ភ័ក្រ អ្នកនាំពាក្យ អយ្យាការតុលាការ ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន នៅល្ងាច ថ្ងៃទី ៩ ខែកញ្ញា ថា សំណុំរឿង អ្នកកាសែត បានចូលដល់ដៃអយ្យាការ ហើយ កំពុងសាកសួរពាក់ព័ន្ធសង្ស័យក្នុងករណីរឿង ជំរិតទារប្រាក់ ៤ពាន់ដុល្លារ ពីអ្នកដឹកឈើ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលគេសង្ស័យថាដឹកឈើខុសច្បាប់ខាងលើ មិនត្រូវបានឃាត់ទុក ត្រួតពិនិត្យនោះទេ ដោយសារមានលិខិតអនុញ្ញាតចេញពី ជំនាញផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ា។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សំណុំរឿងបានដល់ដៃអយ្យាការអមសាលាដំបូងខេត្តស្ទឹងត្រែងហើយ កំពុងបន្តនីតិវិធី សាកសួរពួកគេនៅឡើយ ដោយមិនទាន់ដឹងថា តុលាការនឹងមានចំណាត់ការ បែបណានោះទេ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


