Connect with us

ព័ត៌មានជាតិ

ចិននឹងផ្ដល់ជំនួយវ៉ាក់សាំង ៣ លានដូសបន្ថែមទៀត ដល់កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន៣លានដូសបន្ថែមទៀត ខណៈចិនបានផ្ដល់​ជំនួ​យវ៉ាក់សាំងនេះ មកដល់ប្រទេសកម្ពុជា ចំនួន៤លាន ៣សែនដូសរួចទៅហើយ។ នេះបើតាមការឲ្យដឹងពីលោក​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេសចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្តថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា ទទួ លបាន​វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ ចំនួន២៦លាន ៨សែនដូស ពីប្រទេសចិន។ ក្នុងនោះ មានជំនួយឧបត្ថម្ភ ចំនួន៤​លាន ៣សែនដូស។ ជាមួយគ្នានេះ បើតាមរដ្ឋមន្ត្រីការបរទេសកម្ពុជាដដែល គឺលោក វ៉ាង យី បានប្រកាសថា រដ្ឋា​ភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ចំនួន៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា។

លោកឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា «គ្មានប្រទេសណាទេ នៅលើលោក បានជួយកម្ពុជា ដូចការដែលចិន ជួយយើងនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម