ជីវិតកម្សាន្ដ
ស្លៀកឈុតពណ៌ស្វាយដូចគ្នា Jisoo និង Dilraba ត្រូវគេប្រៀបធៀបសម្រស់គ្នា
កាលពីពេលថ្មីៗនេះ ម៉ូដអាស៊ីបានពិភាក្សានិងបោះឆ្នោតលើតារាម៉ូដែលដែលស្លៀកសម្លៀកបំពាក់ពណ៌ស្វាយលេចធ្លោបំផុតរបស់យីហោ Dior។ ដូច្នោះហើយ សម្រស់ទាំង២ដែលត្រូវគេយកមកប្រៀបធៀបគឺ Jisoo និង Dilraba Dilmurat។

ក្នុងនាមជាអ្នកកាន់តួនាទីជាទូតសុឆន្ទៈពិភពលោក Jisoo បានក្លាយជាតួរអង្គដែលគេទន្ទឹងរង់ចាំបំផុតនៅក្នុងកម្មវិធីបង្ហាញម៉ូដរបស់ផ្ទះម៉ូដបារាំង។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ចាប់ផ្តើមនៃការប្រមូល Fall/Winter 2023 – 2024 នៅ Jardin des Tuileries (Paris) តារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៩៥ រូបនេះ ហាក់ទទួលបាននូវការចាប់អារម្មណ៍ជាមួយនឹងសំលៀកបំពាក់ទាន់សម័យ ពោរពេញដោយពន្លឺពណ៌ស្វាយលំដាប់ខ្ពស់។ រ៉ូប satin ដ៏ទាក់ទាញជាមួយនឹងការរចនាលម្អិតនៅចង្កេះលើដងខ្លួនរបស់នាងធ្វើឲ្យគេនឹកឃើញដល់រូបភាពរបស់ Christian Dior ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ ទាក់ទងនឹងគ្រឿងបន្ថែម សមាជិក Blackpink ពាក់តិចតួចប៉ុណ្ណោះលើដងខ្លួនរបស់នាងអមដោយកាបូប Lady Dior ធម្មតា។

ទោះបីជាយ៉ាងណា រូបភាពរបស់តារាចម្រៀងស្រីរូបនេះ មិនត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងនោះទេ ហើយថែមទាំងទទួលបានមតិចម្រុះជាច្រើន ដោយសារតែការតុបតែងមុខក្រាស់ និងមានស្រមោលខ្មៅលើមុខមាត់របស់នាងពេក។ មានមតិជាច្រើនថា ការសង្កត់ធ្ងន់លើភ្នែក ក៏ដូចជាស្ទីលសក់ទឹករលកធ្វើឲ្យ Jisoo មើលទៅមានរូបរាងវ័យចំណាស់ជាងរូបភាពធម្មតារបស់នាង។
ដោយឡែក ងាកមកកាន់តារាចិន Dilraba ក៏បានជ្រើសយកឈុតពណ៌ស្វាយបែបស៊ីវល័យពី Dior Pre-Fall 2023 collection មិនខុសគ្នាពីសមាជិក្រុមនោះទេ។ ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងសៀងហៃឆ្នាំ ២០២៣ តារាស្រីរូបនេះក៏បានបង្ហាញពីរូបភាពរបស់នារីទាន់សម័យអមជាមួយគ្រឿងលម្អមាសពណ៌សរបស់ Rose Dior Bagatelle ។ តាមការប៉ាន់ស្មានថា គ្រឿងអលង្ការទាំងមូលមានតម្លៃសរុបរាប់ម៉ឺនដុល្លារឯណោះ។

ស្រដៀងនឹងស្ថានភាពរបស់ Jisoo ដែរ Dilraba ក៏ទទួលបានមតិជាច្រើនផងដែរ ដោយសារតែរូបថតរបស់នាងបង្ហាញពី ឆ្អឹងដងកំបិតលេចធ្លោពេកលើដងខ្លួន វាបានធ្វើឲ្យប៉ះពាល់ដល់យុវវ័យក្នុងប្រទេសចិន។ ជាក់ស្តែង ទស្សនិកជនជាច្រើនជឿថា ការស្រកទម្ងន់ខ្លាំងពេក ធ្វើឲ្យតារាស្រីរូបនេះ ស្គមស្គាំង និងគ្មានជីវិត។ នៅពេលនោះ ពាក្យគន្លឹះ ឆ្អឹងដងកំបិតរបស់នាង បានជាប់ចំណាត់ថ្នាក់កំពូល ២ ដែលកំពុងស្វែងរកដោយជិតមួយលានដងថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្លៀកឈុតពណ៌ស្វាយដូចគ្នា Jisoo និង Dilraba ត្រូវគេប្រៀបធៀបសម្រស់គ្នា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


