Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

បានផុស

នៅ

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ  បានបញ្ជាឱ្យមន្ត្រីត្រូវពង្រឹងយន្តការប្រើប្រាស់បណ្ដាញសង្គម ឱ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវពង្រឹងយន្តការក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៅគ្រប់ថ្នាក់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវបង្កើតទំព័រហ្វេសប៊ុក (Facebook Page) និងតេឡេក្រាម (Telegram) សម្រាប់អង្គភាពដែលមិនទាន់មាន ដើម្បីរង់ចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ជូនពលរដ្ឋ។លោកបញ្ជាក់បែបនេះ  ក្នុងពេលបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកកើត ឆែ បានបន្តថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ព្រោះជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដែលប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈម នានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។

លោក កើត ឆែ បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថាព័ត៌មានមួយចំនួនមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិត ខុសពីការពិត ដែលធ្វើឱ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាកក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។ ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឱ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយ ប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះជាព័ត៌មានពិតប្រាកដចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះ ធ្វើឱ្យខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។

គួរឱ្យដឹងថា នេះជាលើកទីពីរហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គម និងការយល់ដឹងអំពីព័ត៌មាន សម្រាប់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពក្រោមឱវាទ ខណៈកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព នៅរដ្ឋបាលរាជធានីភ្នំពេញម្តងរួចមកហើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម