ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូ រុស្ស៊ី ធ្វើទស្សនកិច្ចនៅ កូរ៉េខាងជើង ពិភាក្សារឿងប្រឆាំងចារកម្ម
យោងតាមសារពត៌មាន KCNA បានឲ្យដឹងថា គណៈប្រតិភូនៃការិយាល័យចារកម្មរបស់រុស្ស៊ីបានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើចារកម្មពីប្រទេសជាសត្រូវ ។

KCNA បានឲ្យដឹងថា ក្នុងកិច្ចពីភាក្សានោះ នាយកការិយាល័យចារកម្មរុស្ស៊ីលោក Sergei E Naryshkin និងរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើងលោក Ri Chang Dae បានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ និងតំបន់ទាក់ទងនឹងឧបទ្វីបកូរ៉េ និងរុស្ស៊ី ។
ទន្ទឹមនោះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីដោះស្រាយជាមួយនឹង ការធ្វើចារកម្ម និងផែនការដែលកំពុងកើនឡើងដោយកងកម្លាំងអរិភាព ។

ស្របពេលជាមួយគ្នានេះ គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើងក៏កំពុងបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ ដោយក្នុងនោះបានជួបប្រជុំគ្នាជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តនៅទីក្រុងហាណូយ ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាទាំងនេះធ្វើឡើង នៅពេលដែលក្រុងព្យុងយ៉ាងស្វែងរកការពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនឡើងវិញ បន្ទាប់ពីបិទប្រទេស ដោយសារវិបត្តិកូវីដ ១៩ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


