ព័ត៌មានជាតិ
សាលារៀនចំនួន ១៤២ ប៉ុណ្ណោះ បានបើកដំណើរការឡើងវិញព្រឹកនេះ សាលាឯកជន ច្រើនជាងរដ្ឋ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានឱ្យដឹងថា មានគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញចំនួន ១៤២ សាលារៀន បានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី ១៥ កញ្ញានេះថា នៅរាជធានីភ្នំពេញមានសាលារដ្ឋ និងឯកជនកម្រិតចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២មានប្រមាណ ២២៧ ទីតាំង ក្នុងនោះសាលារដ្ឋមានចំនួន ៦៨ ទីតាំង និងសាលាឯកជនមាន ១៥៩ ទីតាំង។
មានសាលាចំនួន ១៤២ ទីតាំងប៉ុណ្ណោះ ដែលបានបើកដំណើរការក្នុងនោះសាលារដ្ឋបើកចំនួន ៦២ ទីតាំង និងសាលាឯកជនបើកបាន៨០ទីតាំង។

លោកប្រធានមន្ទីរបានពន្យល់ថា ចំពោះសាលាដែលនៅសេសសស់ ដោយសារសាលាខ្លះបើកតែថ្នាក់ទី៩ និងថ្នាក់ទី១២ ជាមុនសិន ដោយសារជាឆ្នាំប្រឡង និងសាលាខ្លះទៀតត្រូវការលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ ដោយសារសាលាទាំងនោះត្រូវបានក្រសួងសុខាភិបាលយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។
ចំណែកសាលាឯកជនវិញមានសាលាខ្លះអាជ្ញាធរខណ្ឌនៅមិនទាន់បានចុះវាយតម្លៃឱ្យបានចប់សព្វគ្រប់នៅឡើយទេ។ប៉ុន្តែសាលាដែលនៅសល់នឹងចូលរៀននៅថ្ងៃបន្តបន្ទាប់ទៀត។

លោកបានបញ្ជា្កក់ថាតាមការចុះពិនិត្យមើលនៅតាមសាលាមួយចំនួនឃើញថាបានអនុវត្តបានល្អប្រសើរដោយសាលានីមួយៗបានរៀបចំទៅតាមស្តង់ដារអនាម័យ(SOP)របស់ក្រសួងអប់រំយុវជននិងកីឡានិងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា ការបើកសាលាថ្ងៃដំបូងនេះសាលាអនុគ្រោះឱ្យ បើទោះបីជាសិស្សអត់យកប័ណ្ណចាក់វ៉ាក់សាំងក៏អនុញ្ញាតឱ្យចូលដែរព្រោះថាថ្ងៃនេះ និងថ្ងៃស្អែកនៅមិនទាន់ឱ្យបង្រៀនភ្លាមៗទេ ដោយទុកឱ្យលោកគ្រូអ្នកគ្រូផ្សព្វផ្សាយដល់សិស្សពីវិធានការ អនាម័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងហាមការជួបជុំគ្នាដែលមានលក្ខណៈប្រមូលផ្តុំ។

លោក លឹម ចន្ថា នាយក វិទ្យាល័យជម្ពូវ័ន្តបានប្រាប់ថាមុននឹងឱ្យសិស្សចូលថ្នាក់សិស្សត្រូវវ៉ាស់កម្តៅ លាងដៃជាមួយអាកុល និងត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងហើយក្នុងករណីសិស្សភ្លេចអាចឱ្យចូលបានតែម៉ោងក្រោយត្រូវទៅយក។
លោកបានបន្តថា នៅវិទ្យាល័យរបស់លោកគឺគ្រូទទួលបន្ទុកថ្នាក់ទាំងអស់បានដឹងថា សិស្សណាបានចាក់វ៉ាក់សាំង និងសិស្សណានៅមិនទាន់បានចាក់វ៉ាក់សាំងព្រោះពេលសិស្សចាក់រួចផ្ញើប័ណ្ណចូលក្នុងគ្រុបតេឡេក្រាម។

លោកនាយកសាលាបានបញ្ជាក់ថា ថ្ងៃបើកដំណើរការសាលាឡើងវិញនេះសាលាបើកតែថ្នាក់ទី៩ និងថ្នាក់ទី១២ជាមុនសិន។ ចំណែកសិស្សថ្នាក់ទី ៧ ទី ៨ ទី ១០និងទី ១១ សាលានឹងផ្តល់ព័ត៍មាននៅពេលក្រោយ៕
អត្ថបទៈ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


