Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន GFX កំណត់ថ្ងៃ បញ្ចប់ដំណោះស្រាយសាច់ប្រាក់ ឱ្យអតិថិជន ក្រោយការតវ៉ាច្រើន ខែ

បានផុស

នៅ

ក្រុមហ៊ុន GoldFX Investment នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសកំណត់ថ្ងៃទី ២៦ ខែតុលា បិទបញ្ចប់ដំណោះស្រាយ​សាច់ប្រាក់​ ជូនអតិថិជន​ជា​លើកចុងក្រោយ ដើម្បីបន្តជំរុញពាក្យបណ្ដឹង ទាមទារប្រាក់២០ លានដុល្លារ ដែលក្រុមហ៊ុនអះអាងថា គណៈគ្រប់គ្រងជាជនបរទេស បានកិបកេងយករត់ទៅបាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណុំរឿងនេះ បានអូសបន្លាយរយៈពេលជិត ៦ ខែមកហើយ បន្ទាប់ពីក្រុមហ៊ុន GoldFX Investment បានផ្អាកប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ដោយអះអាងថា គណៈ​គ្រប់គ្រង​ចំនួន ៣ នាក់ជាជនបរទេស ​ក្នុងក្រុមហ៊ុនបាន​កិបកេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុមហ៊ុន ចំនួន ២០ លាន​ដុល្លារ ហើយ​បាន​រត់គេចខ្លួន។

បន្ទាប់មកក៏ផ្ទុះការតវ៉ាពីអតិថិជនដែលដាក់ប្រាក់វិនិយោគជាមួយ ក្រុមហ៊ុន GoldFX Investment ដោយពួកគេបានធ្វើបាតុកម្មទាមទារឱ្យម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាអតិថិជនបាត់ប្រាក់ បន្ទាប់ពីក្រុមហ៊ុនផ្អាកដំណើរការ។

ទោះជាយ៉ាងណា ក្រុមហ៊ុន GoldFX Investment អះអាងថា ការសម្រេច​បិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នេះ គឺជា​កិច្ច​ឆ្លើយតប​ចំពោះ​អតិថិជន​ ​ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា ក្នុង​កិច្ច​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ដាក់ចេញ​កន្លងមក​ហើយ​នៅតែ​រង់ចាំ នូវ​ដំណោះស្រាយ​ជា​ផ្លូវច្បាប់​។

ក្រុមហ៊ុន GFX បញ្ជាក់ថា បន្ទាប់ពីថ្ងៃទី ២៦ តុលានេះទៅ ខ្លួន​នឹងមិន​បន្ត​ទទួល​ដំណោះស្រាយ​សាច់ ប្រាក់​នេះ​នៅ​ក្រុមហ៊ុន​ទៀត​ទេ ដោយ​សង្ឃឹមថា អតិថិជន​នឹង​មក​ទទួលយក​ដំណោះស្រាយ ក្នុង​ពេលវេលា​កំណត់​ចុងក្រោយ​នេះ​ជា​សាច់ប្រាក់​ដូចៗ​គ្នា​ជាក់​ជាមិនខាន​។

សូមជំរាបថា កន្លងមក ក្រុមហ៊ុន GFX ក៏បាន​ដាក់ចេញ​នូវ​យន្តការ​ចំនួន​ពីរ គឺ​ទី​១. អញ្ជើញ​អតិថិជន​ដែលជា​ជនរងគ្រោះ​ទាំងអស់ មក​ពិភាក្សា​រក​ដំណោះស្រាយ និង​ប្រើប្រាស់​សិទ្ធិ​តាមផ្លូវ​ច្បាប់​។

ក្នុងនោះ​មាន​អតិថិជន​ជាច្រើន បានរួម​គ្នា​ជាមួយ​ក្រុមហ៊ុន រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ប្តឹង​ទៅលើ​ជនបរទេស និង​បក្ខពួក ដើម្បី​ទាមទារ​យុត្តិធម៌​ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា និងធ្វើ​ដំណោះស្រាយ​សាច់ប្រាក់​ជូន​អតិថិជន​។ ទី​២. ក្រុមហ៊ុន GFX បាន​អញ្ជើញ​អតិថិជន មក​ធ្វើ​ដំណោះស្រាយ​សាច់ប្រាក់ ដោយ​ប្រើ​រយៈពេល ៥៥​ថ្ងៃ ដែល​ក្នុងនោះ​មាន​អតិថិជន​ជាច្រើន​នាក់ បាន​យល់ព្រម​ទទួលយក​ដំណោះស្រាយ​នោះ​ផងដែរ៕

លិខិតជូនដំណឹង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម