ព័ត៌មានជាតិ
ទឹកប្រាក់ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភដល់រដ្ឋបាលខេត្ត៣ ក្នុងស្មារតីខ្មែរជួយខ្មែរ
ពាណិជ្ជករ និងជាសប្បុរសជនខ្មែរម្នាក់ បាននិងកំពុងឆក់ទាញយកបេះដូងប្រជាពលរដ្ឋក្មេងចាស់នៅទូទាំងប្រទេសលាន់មាត់កោតសរសើរស្ងប់ស្ងែងដែលជានិច្ចកាល តែងតែបង្ហាញវត្តមានចេញមុខចុះជួយឧបត្ថម្ភទឹកប្រាក់ច្រើនជាង ១០លានដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាការទិញវ៉ាក់សាំង និងមន្ទីរពេទ្យហ្លួងម៉ែជាដើម។
បើនិយាយត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានធ្វើរឿងវ៉ាជាច្រើនជួយដល់ប្រជាកសិករអ្នកដាំដំណាំផ្លែមៀនប៉ៃលិន ព្រមទាំងនាំអំណោយជាថវិកា និងសម្ភារៈមិនតិចនោះទេ។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមានទឹកប្រាក់ប្រមាណ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខ។

នៅថ្ងៃទី១៧ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអំណោយជាទឹកប្រាក់ ១០០លានរៀល អង្ករ ២០តោន ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ប្រគល់ជូនដល់លោក ជាវ តាយ អភិបាល ខេត្តកំពត។



នៅព្រឹកថ្ងៃច័ន្ទ ទី២០នេះ អ្នកឧកញ៉ា ដំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញប្រគល់អង្ករ ២០តោន ម៉ាស ១០០,០០០ម៉ាស អាល់កុល ១,០០០លីត្រ ផ្លែតាង៉ែន(មៀនប៉ៃលិន) ០៥តោន និងថវិកា ១០០លានរៀល ជូនដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត បន្តអនុវត្តន៍ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិសេសវិធានការនានាលើការងារ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។



នៅល្ងាចថ្ងៃទី២០ នេះដែរ អ្នកឧកញ៉ាដែលត្រូវប្រជាពលរដ្ឋផ្តល់ងារថា “ឧកញ៉ាចិត្តធម៌” ឡេង ណាវ៉ាត្រា បានផ្តល់ អាល់កុល ៣,០០០លីត្រ ម៉ាស ចំនួន ២៥០,០០០ម៉ាស និងថវិកា ១០០,០០០,០០០ រៀល ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។



អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តទាំង ៣ ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



