Connect with us

ព័ត៌មានជាតិ

មហាសេដ្ឋីម្នាក់ ប្រកាសចូលរៀនបរិញ្ញាបត្រ និងផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រ ១៥០ នាក់

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅប៉ុន្មាននាទីមុននេះ បានប្រកាសថារូបលោក នឹងចូលរៀនថ្នាក់​បរិញ្ញា​បត្រឆាប់ៗនេះ ព្រមទាំងផ្តល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណង​ចង់​សិក្សាថ្នាក់បរិញ្ញាបត្រ ដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបាន​ធ្វើការងារ​ជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី ៣០០ ដុល្លារទៅ ៤០០០ ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។

អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូប​ករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែល​មាន​ជីវភាពខ្វះខាតពិតប្រាកដ។

សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្ស ដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ការទទួលយក អាហារូប​ករណ៍នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ចង់ប្លែកពីគេ នារីម្នាក់ឡើងទៅដេកក្នុងថតដាក់អីវ៉ាន់យន្តហោះ អាមេរិក ផ្អើលអ្នកដំណើរឈូឈរ

កីឡា២៣ នាទី មុន

សំដីដ៏វែងរបស់ Mbappe ​រៀបរាប់ពី​ការចាក​​ចេញពីក្លិប PSG

ព័ត៌មានជាតិ៤៨ នាទី មុន

ឈុតធីតានាគឯករាជ្យ របស់ ទេព បូព្រឹក្ស ពោពេញដោយអត្ថន័យ និងឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរ

សន្តិសុខសង្គម៨ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

Sokha Hotels

ព័ត៌មានពេញនិយម