ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ចំនួន ៨កន្លែង ទៅសិក្សានៅប្រទេសចិន
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ពីការប្រឡងជ្រើសររើសនិស្សតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅតំបន់ស្វយ័តជនជាតិក្វាងស៊ី នៃសាធារណរដ្ឋប្រេជាមានិតចិន ចំនួន ៨កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ។

តាមសេចក្តីជូនដំណឹង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ មន្ទីរអប់រំតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធាររណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ៨កន្លៃង ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី។ ក្នុងនោះភាគីមិត្តរ៉ាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ និងផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯថ្លៃសំបុត្រយន្តហោះទៅមក ជាបន្ទុករបស់សាមីជន។
លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា(បរិញ្ញាបត្រជាន់ខ្ពស់) ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា(បរិញ្ញាបត្រ)។ ត្រូវមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា ព្រមទាំងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។ ដោយឡែក សម្រាប់ថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ) ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ២២ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ត្រូវមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

ការទទួលពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីទរទស្សន៍អប្សរា ប្រហែល ៥០ម៉ែត្រ)៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


