ព័ត៌មានជាតិ
ដំណឹងល្អសម្រាប់និស្សិតកម្ពុជា! ស្ថានទូតជប៉ុន ប្រកាសទទួលពាក្យសុំអាហារូបករណ៍ MEXT ឆ្នាំ២០២៥
ដំណឹងល្អសម្រាប់អនាគតជ័យលាភីអាហារូបករណ៍បានមកដល់ហើយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំសិក្សា២០២៥ សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា ដែលនឹងបើកទទួលពាក្យជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុន ថា នេះជាឱកាសដើម្បីសម្រេចក្ដីសុបិន្តរបស់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅឯប្រទេសជប៉ុន ដើម្បីទទួលយកនូវបទពិសោធន៍ ការសិក្សា និងការរស់នៅពីប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ MEXT នេះ។ ដូច្នេះ សូមកុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ។ ជាមួយគ្នានេះ ស្ថានទូតជប៉ុន ក៏បានបញ្ជាក់ពីការត្រៀមប្រកាសបើកទទួលពាក្យក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលក្រោយផងដែរ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៤នេះ និស្សិតកម្ពុជាចំនួន៣៤រូប បានជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្រោយឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ។ និស្សិតជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤នេះ មាន ៣កម្រិត គឺកម្រិតក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមការគូសបញ្ជាក់ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល និង ជូនដំណើរនិស្សិតទាំង ៣៤រូប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺរដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២ ហើយរហូតមកដល់ពេលនេះ សិស្ស-និស្សិតកម្ពុជាជាង១៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ