សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង
បន្ទាប់ពី បានផ្ញើសាររំលែកទុក្ខនៅល្ងាចថ្ងៃទី១៨ ខែមេសា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានចាត់ឲ្យ អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំបុគ្គលិកជាន់ខ្ពស់ នៃគ្រួសារ Galaxy អញ្ជើញចូលបុណ្យសព មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា (ភរិយា អ្នកឧកញ៉ា លាង ម៉េង)និងត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា សូមសម្តែងនូវទុក្ខវិប្បយោគជាមួយ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារចំពោះការ បាត់បង់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម កេត អៀក) ជាឪពុកបង្កើត ឪពុកក្មេក ជីតា និងតាទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៍ ដ៏ជ្រាលជ្រៅបំផុតចំពោះកូនៗ ចៅៗ ទាំងអស់ ដែលកន្លងមកក្នុង មួយជីវិតរបស់មហាឧបាសក តែងតែបានខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកប ដោយ ទឹកចិត្ត សណ្តោសប្រណីដ៏ថ្លៃថ្លារហូតក្លាយជាបញ្ញាវ័ន្ត ជាថ្នាក់ដឹកនាំនិងជាធនធានមនុស្សដ៏មានតម្លៃ មាន គុណធម៌ សម្រាប់សង្គមជាតិកម្ពុជា។

ក្នុងវេលាប្រកបដោយសាមាន្យទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម កេត អៀក) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូម អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវព្រមទាំងក្រុមគ្រួសារមេត្តា ទទួលនូវសាមាន្យចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា ។បច្ចុប្បន្ន សពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) កំពុងតម្កល់នៅគេហដ្ឋានលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា។

ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសពដើម្បីចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕





-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


