Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំ​ពក​សត្វពាហនៈ​ចំនួន​១៥០​ក្បាល​នៅ​ស្រុកស្រែ​អំបិល​

បានផុស

នៅ

​កោះកុង​ ៖ ក្រុម​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង សហការ​នឹង​រដ្ឋបាល​ស្រុកស្រែ​អំបិល បាន​ចុះ​ពិនិត្យ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ​ប្រមាណ​១៥០​ក្បាល​នៅ​ភូមិ​ឈូក ឃុំ​ជីខ​លើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២​ថ្ងៃ​មក​ហើយ​ ដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​បង្ការ​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​នៅ​ឆ្ងាយ​ពី​ទីប្រជុំ​ងាយ​នឹង​ប្រឈម​បណ្តាល​សត្វពាហនៈ​ងាប់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជីវភាព​ប្រជាកសិករ​។

​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បានឱ្យដឹង​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា​ថា ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ​ធ្វើឡើង​តាំងពី​ថ្ងៃទី​២០ កញ្ញា​ម្សិលមិញ ដោយមាន​សត្វ​គោ​របស់​ពលរដ្ឋ​ចំនួន​១៥០​ក្បាល​បានទទួល​ថ្នាំ​វ៉ាក់សាំង​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បន្ត​ថា ២​ទៅ​៣​ខែ​មុន ក្រុមមន្ត្រី​ជំនាញ​ក៏បាន​ចុះ​តាមដាន​អាកា​រៈ​ជំងឺ​សត្វ​គោក្របី និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អុជ​ក្តាម ឬ​សារ​ទឹក ដល់​សត្វ​ទាំងនោះ​ជាច្រើន​ក្បាល​កន្លែង​ផ្សេងគ្នា​នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រែអំបិល​។

​ទន្ទឹម​នោះ​លោក​ជំរុញ​ដល់​ប្រជាកសិករ និង​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ប្រញាប់​រាយការណ៍​ព័ត៌មាន​ពេល​ដឹងថា​សត្វ​គោក្របី​របស់​ពួកគាត់​ផ្តើម​មាន​ជំងឺ​ដូចខាងលើ ដើម្បី​អាចម​ន្ត្រី​ជំនាញ​រិះរក​វិធានការ​ព្យាបាល​បាន​ទាន់ពេលវេលា​ជូន​។

​ចំណែកឯ​លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល ថ្លែង​អំណ​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សុខភាព​សត្វ​របស់​អ្នក​ស្រុកភូមិ​របស់លោក​តាមរយៈ​ការផ្តល់​ថ្នាំ​បង្ការ​ដ៏​មាន​សារៈសំខាន់​បូករួម​ណែនាំ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​បន្ថែម​។

បើ​តាម​លោក​អភិបាលស្រុក​ស្រែអំបិល ភូមិ​ឈូក ឃុំ​ជីខ​លើ ជា​មូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​សត្វពាហនៈ​ច្រើនជាងគេ កន្លងទៅ ក៏មាន​ដែល​សត្វ​គោ​របស់​ពលរដ្ឋ​ចំនួន​២១​ក្បាល​បានកើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ​។

ទោះ​យ៉ាង​ណា ក្នុងចំណោម​សត្វ​ដែល​ឈឺ​នោះ មាន​៥​ក្បាល​ជាសះស្បើយ​ពី​ជំងឺ នៅ​សេសសល់​ប៉ុន្មាន​កំពុង​បន្ត​ព្យាបាល ប៉ុន្តែ​គ្មាន​សញ្ញា​អ្វី​គួរឱ្យ​ព្រួយបារម្ភ​នោះទេ​ព្រោះ​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសើរ​។

​រាល់ពេល​ក្នុង​មូលដ្ឋាន​កើតមាន​ជំងឺ​លើស​ត្វ អ្នកស្ម័គ្រចិត្ត​ភូមិ​តែង​តាមដាន និង​រាយការណ៍​ព័ត៌មាន​បន្ទាន់​មកកាន់​អាជ្ញាធរ​សមត្ថកិច្ច ព្រមទាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ព្យាបាល​ភ្លាមៗ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣៧ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម