ព័ត៌មានជាតិ
ហេតុអីពលរដ្ឋជាង ១២ លាន ចាក់វ៉ាក់សាំងរួច នៅតែឆ្លងច្រើន?
ប្រមុខរដ្ឋាភិបាលបានលើកពីចម្ងល់ដែលពលរដ្ឋអាចចោទសួរ ការចាក់វ៉ាក់សាំងរួចហើយ ហេតុអីនៅតែឆ្លង ខណៈមកទល់ពេលនេះពលរដ្ឋជាង ១២ លាននាក់បានចាក់វ៉ាក់សាំងរួចមកហើយ ក្នុងចំណោមពលរដ្ឋគោលដៅ ១៤ លាននាក់។
សម្តេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយការឆ្លង អត្រាការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ។ វិធានការ ៣ កុំ ៣ ការពារ ជាភាពចាំបាច់ដើម្បីការពារការឆ្លង និងធានាបានភាពរស់រានមានជីវិត។

សម្តេចតេជោ ក៏លើកឡើងពីការសម្រេចចិត្តបិទពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចបានបញ្ជាក់ថា ការធ្វេសប្រហែសដែលអនុញ្ញាតិឲ្យមានការរៀបចំពិធីបុណ្យសាសនាតាមទំនៀមទម្លាប់ឡើងវិញ នាំឲ្យករណីឆ្លងហក់ឡើងវិញ។ ប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា ត្រឹម ៣ ថ្ងៃ ការឆ្លងបានកើនឡើងពី ៤០០ ទៅ ៦០០ នាក់ បានកើនលើស ៨០០ នាក់ និងចំនួនស្លាប់ជាង ២០ ក្នុងដំណាក់កាលចុងក្រោយ។
សម្តេចតេជោបានបន្តថា កូវីដ ១៩ ច្រើនវាយលុកលើមនុស្សចាស់ ហើយច្រើនទៅវត្ត ហើយជំងឺនេះសម្តៅលើអ្នកមានអាយុច្រើននោះឯង។ ត្រង់ចំណុចនេះ ដែលជាក្តីបារម្ភ ក្នុងការសម្រចចិត្តបិទពិធីបុណ្យភ្ជុំបិណ្ឌ គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានបែងចែកក្រុមគ្រូពេទ្យដើម្បីយកសំណាកតាមវត្តអារាមនៅរាជធានីភ្នំពេញចំនួន ១៥១ ក្រោយផ្ទុះកូវីដនៅវត្តជំពុះក្អែក និងវត្តនាគវ័ន្ត ពាក់ព័ន្ធព្រះសង្ឃជាច្រើនអង្គ។ បើតាមប្រមុខរដ្ឋាភិបាល ក្នុងចំណោមវត្ត ១៥១ នៅរាជធានីភ្នំពេញក្រោយការយកសំណាក មានជាងពាក់កណ្តាលរកឃើញឆ្លងដែលពាក់ព័ន្ធព្រះសង្ឃ ដូនជី អាចារ្យនិងពុទ្ធបរិស័ទ្ធ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


