្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

Published

on

បន្ទាយ​មាន​ជ័យ​ ៖ បើ​តាម​លោក​អ៊ុំ រាត្រី​ អភិបាលនៃ​គណៈ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹងថា ការ​យក​សំណាក​ សង្ស័យ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ចំនួន​២៩៣នាក់ ទៅ​ធ្វើ​តេស្ត​រក​កូវី១៩នេះ គឺកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជា​លទ្ធផល​ឃើញ​ថា អវិជ្ជមាន​ទាំងអស់។

លោក​អភិបាល​ខេត្ត​ក៏​បាន​បញ្ជាក់​នៅ​តាម​ផេក​ហ្វេសបុក​នា​រសៀល​ថ្ងៃទី៣០ ខែវិច្ឆិកា នេះ​ថា ទោះ​បី​ជា​លទ្ធផល​លើក​ទី​១​អវិជ្ជមាន​ក្តី​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជានិច្ច។

ក្នុងនោះ​ផងដែរ លោក​ក៏បាន​សូម​អំពាវនាវ ដល់​ពលរដ្ឋ​ទាំងអស់​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ថែរក្សា អនាម័យ លាង​សំអាត​ដៃ ឲ្យ​បាន​ស្អាត​ជា​ប្រចាំ​ ដោយ​សាប៊ូ ឬ អាល់កុល​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ គ្រប់​ពេល​វេលា​ នៅ​ពេល​ធ្វើ​ដំណើរ​ចេញទៅ​ក្រៅ​ផ្ទះ​ ទីសាធារណៈ​ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម៕
កែសម្រួលដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម