ព័ត៌មានជាតិ
ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សាហកម្មគ្រប់ប្រភេទ
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី គូសបញ្ជាក់ទៅកាន់គណៈប្រតិភូសហភាពអឺរ៉ុបថា ខេត្តរតនគិរី ជាខេត្តប្រភេទដីក្រហមប្រមាណ៧០ ទៅ ៧៥% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ។ លោកអភិបាលខេត្តបញ្ជាក់បែបនេះ ក្នុងពេលដែលលោក ទីហាមែរ ស្សីកា(Tihamer CZIKA)អនុប្រធានស្ថានបេសកកម្មនៃសហភាពអឺរ៉ុប ព្រមទាំងលោកលេខាស្ថានបេសកកម្មសហភាពអឺរ៉ុប និងបណ្តាស្ថានទូតសហភាពអឺរ៉ុប រួមមាន: បែលហ្សិក,ឆែក,បារាំង,អាឡឺម៉ង់,ស៊ុយអែត,និងហូឡង់ ចូលជួបដើម្បីសិក្សាបន្ថែមអំពីពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តរតនគិរី។

ក្នុងជំនួបនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកអភិបាលខេត្តបានបន្ថែមថា ខេត្តរតនគិរីមានច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ជាប់ជាមួយច្រកទ្វារឡេថាញ់ ខេត្តយ៉ាឡាយនៃប្រទេសវៀតណាម ក៏ដូចជាមានតំបន់សំខាន់ៗចំនួន ៥កន្លែង អាចផលិតថាមពលវារីអគ្គសនី ដែលមានអានុភាពពី ១១ ទៅ ៣៧៥ មេកាវ៉ាត់។ នៅក្នុងខេត្តរតនគិរី មានការផ្គត់ផ្គង់ថាមពលអគ្គិសនី ពីអង្គភាពអគ្គិសនីកម្ពុជាប្រចាំខេត្ត និងសេវាករអគ្គិសនីចំនួន០៤ ដើម្បីបម្រើទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និង អ្នកប្រកបអាជីវកម្មនានាក្នុងខេត្ត។
បច្ចុប្បន្ន មានវ៉ារីអគ្គិសនី ១កន្លែង ដែលមានអានុភាពផលិត ថាមពលបាន ១មេកាវ៉ាត់ និងបានអូសបណ្តាញអគ្គិសនីពីប្រទេសវៀតណាម ទំហំ ៧មេកាវ៉ាត់ បន្ថែមទៀត។ ព្រមទាំងបានតំឡើងបង្គោលមេ និងតភ្ជាប់បណ្តាញពីវ៉ារីអគ្គិសនីសេសាន្តខេត្តស្ទឹងត្រែង ដើម្បីផ្គត់ផ្គត់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម នៅទីប្រជុំជនក្រុង,ស្រុក,ក្នុងខេត្ត។ ខេត្តរតនគិរីមានតំបន់រមណីយដ្ឋានសរុប ១៤កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានអេកូ-ទេសចរណ៍ មាន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ មាន២កន្លែង។ មានសណ្ឋាគារ១៤កន្លែង និងផ្ទះ សំណាក់ ៣៦កន្លែង។

ក្រៅពីនេះ ក៏មានសក្តានុពលជាច្រើនទៀត គឺធនធានរ៉ែលោហធាតុ រ៉ែធ្យូងថ្ម រ៉ែមាស, រ៉ែដែក, រ៉ែទង់ដែង, សំណ, ស័ង្កសី និងរ៉ែត្បូងថ្មមានតម្លៃជាដើម។ បច្ចុប្បន្នមានក្រុមហ៊ុន ៦បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវ រុករករ៉ែលោហៈ។ ខេត្តមានមូលដ្ឋានរោងចក្រ សហគ្រាសទុនតូច មធ្យម និងសិប្បកម្ម នៅក្នុងខេត្តរតនគិរី មានចំនួន ១៩៤មូលដ្ឋាន ដែលកំពុងដំណើរការក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កសិកម្ម មធ្យោបាយដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងចំណីអាហារជាក់ស្តែងខេត្តមានរោងចក្រកៅស៊ូនៅក្រុងបានលុង និងស្រុកបរកែវ និងរោងចក្រម្សៅមី១កន្លែងនៅស្រុកអូរយ៉ាដាវ។
លោក ទីហាមែរ ស្សីកា (Tihamer CZIKA) អនុប្រធានស្ថានបេសកកម្ម នៃសហភាពអឺរ៉ុបជាប្រធាន គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្នុងការដឹកនាំធ្វើឲ្យខេត្តរតនគិរីមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកលើកឡើងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តរតនគិរី គណៈប្រតិភូមាន គោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តរតនគិរី៕
អត្ថបទ៖ វុទ្ធឦសាន




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ