Connect with us

ព័ត៌មានជាតិ

ក្នុង​១​ថ្ងៃ​ កម្លាំង​ចម្រុះឃាត់ខ្លួន ពលករ ខ្មែរ បាន​១៩​នាក់​នៅ​២​កន្លែង​ខុសគ្នា​បំរុង លួច​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស ថៃ ខុសច្បាប់​

បានផុស

នៅ

​បន្ទាយមានជ័យ ៖ ក្នុង​១ ថ្ងៃ កម្លាំងចម្រុះ​បាន ឃាត់ខ្លួន ពលករ ខ្មែរ បាន​១៩​នាក់​នៅ​២​កន្លែង​ខុសគ្នា​បម្រុង លួច​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស ថៃ ដោយ​ខុស​និង​ច្បាប់​។​

កន្លែង​ទី​១​នៅយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការ វរ សេនា តូច ថ្មើរជើងលេខ៥១៣ បាន​ដឹកនាំ​កម្លាំង នៅ ជួរមុខ​តាម​ខ្សែបន្ទាត់ ព្រំដែន ខ្មែរ – ថៃ នៅ​ស្រុក​ម៉ាឡៃ​ក្នុងនោះ បាន​សហការ ជាមួយ កម្លាំង ប៉ូលីស ព្រំដែន ៨១៥ និង កម្លាំង នៅតាម មូលដ្ឋាន ចេញ ល្បាត ត្រួតពិនិត្យ តាម ព្រំដែន​ក្នុងភូមិ សន្តិភាព ឃុំ ទួល ពង្រ ដល់ ភូមិ ចំបក់ ឃុំ បឹងបេង​បាន ប្រទះឃើញ ​ពលករ ខ្មែរ បាន ចំនួន ៨ នាក់ ស្រី ចំនួន ៣ នាក់ បំរុង​លួច​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ នៅត្រង់ចំណុច ភូមិ បន្ទាយ ២ ឃុំ អូរ សំព័រ ស្រុក ម៉ាឡៃ ឃាត់ខ្លួន​សាក សួរ​ចប់​យកទៅអនុវត្ត​តាម​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ករណី​ទី​២ នៅ​យប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ សេនា តូច ថ្មើរជើង លេខ ៥១៤ ដឹកនាំ កម្លាំង សហការ ជាមួយ កម្លាំងចម្រុះ បាន ឃាត់ខ្លួន ពលករ ខ្មែរ បំរុង លួច​ឆ្លងដែន ចូល ប្រទេស ថៃ បាន ចំនួន ១១ នាក់ ក្នុងនោះ ស្រី ៥ នាក់ ជិះ​កង់ បី ចំនួន ១ គ្រឿង នៅ ភូមិ ចំការ គ ឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក មេបញ្ជាការ វរ សេនា តូច ថ្មើរជើង លេខ ៥១៤ បាន ប្រាប់​ឲ្យ​ដឹងថា​ កងកម្លាំង បាន​ល្បាត ជាប់ ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង ដោយ ប្តូរ វេន គ្នា សហការ ជាមួយ កម្លាំងចម្រុះ ដើម្បី ទប់ស្កាត់ ពលករ លួច ឆ្លងដែន ខុសច្បាប់ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ មិន ឲ្យ ចូលទៅក្នុង សហគមន៍។

លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បាន ដឹកនាំ កម្លាំង ដើរល្បាត បាន ជួប ពលករ ខ្មែរ បម្រុង ឆ្លងដែន ចូល ប្រទេស ថៃ ត្រូវ​បាន កម្លាំង វរ សេនា តូច ថ្មើរជើង លេខ ៥១៤ កងពលតូច ថ្មើរជើង លេខ ៥១ ឃាត់ខ្លួន។​ ការ​ឃាត់ខ្លួន​ពលករ​នេះ អនុវត្ត​តាម បទបញ្ជា ថ្នាក់លើ កម្លាំង គ្រប់ គោលដៅ​មិន ឲ្យ ធ្វេសប្រហែស ឡើយ ព្រោះពេលប្រទេសថៃ នៅតែបន្តរក​ឃើញ អ្នកឆ្លងកូវីដ -១៩ ជា បន្តបន្ទាប់។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការ​រីក រាលដាល នៃ ជំងឺកូវីដ -១៩ កុំ​ឲ្យ​ឆ្លង ចូល ជា សហគមន៍ កម្លាំង វរ សេនា តូច ថ្មើរជើង លេខ ៥១៣ តែ​តែង​អនុវត្ត​តាម បទបញ្ជា ថ្នាក់លើ ទាំង ៣ ទិស ក្នុង ខេត្ត​បន្ទាយមានជ័យ ចាប់ពី ទិស អូរ នាង ប៉ោយប៉ែត និង ទិស ម៉ាឡៃ សហការ ជាមួយ កម្លាំង នៅ​តាម មូលដ្ឋាន ចេញ ល្បាត ឆែកឆេរ ត្រួតពិនិត្យ ជាប្រចាំ ក្នុងការ ទប់ស្កាត់ ពលករ ឆ្លងដែន ខុសច្បាប់៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម