ព័ត៌មានជាតិ
យុទ្ធការផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱកាសបុណ្យភ្ជុំបិណ្ឌ
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅថ្ងៃទី ៣ ខែតុលា បានអញ្ជេីញជាកិត្តិសយក្នុងយុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរក្នុងភូមិសាស្រ្តខេត្ត នៅទីតាំងឆ្នេរលេងទឹក ខេត្តកែប។

អមដំណើរគណៈអធិបតីចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះរួមមាន លោកជំទាវថ្នាក់ដឹកនាំខេត្ត លោក ស្រីប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត សមាជិកសមាជិកនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក កងម្លាំងនគរបាលចរាចរណ៍ផ្លូវគោក យុវជនស្រលាញ់សន្តិភាព យុវជន ស.ស.យ.ក. ខេត្ត យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធ ព្រមទាំងបងប្អូនអាជីវករនៅតំបន់ឆ្នេរលេងទឹកខេត្តកែបផងដែរ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាព និងត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។

លេីសពីនេះ បញ្ហាគ្រោះថ្នាក់ចរាចរផ្លូវគោក ឯកឧត្តមបានជំរុញដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ព្រមជាមួយនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យចូលរួម និងអ្នកប្រេីប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។
លោកអភិបាលខេត្ត សុំឱ្យអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ អប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យជំងឺឆ្លងនានា ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាសង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត៕ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


