ព័ត៌មានជាតិ
មេខ្យល់ស្រីម្នាក់ ត្រូវឃាត់ខ្លួនតាមបទបញ្ជា ពីបទជូនមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់
ស្ត្រីជាមេខ្យល់ម្នាក់ ត្រូវឃាត់ខ្លួនតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពីបទជូនមនុស្សទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់នៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរ និងមនុស្សការពារអនីតិជនបានឲ្យដឹងថា មេខ្យល់ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ រ៉េន ឌឿង ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ស៊ុន សារឿនបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តទៀតថា មុនឈានដល់ឃាត់ខ្លួនមេខ្យល់នោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតចុះល្បាតបានប្រទះឃើញពលករខ្មែរប្រុសស្រី ចំនួន៩នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ទៅរកការងារដោយខុសច្បាប់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ឃាត់ខ្លួន ហើយនាំមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។
នៅចំពោះមុខសមត្ថកិច្ចមេខ្យល់ឈ្មោះ រ៉េន ឌឿង បានសារភាពថា ខ្លួនបានស៊ីឈ្នួលឲ្យថៅកែថៃ រកពលករទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ថៅកែថៃឲ្យឈ្នួល៥០០បាត។

ដោយផ្អែកលើចម្លើយសារភាព និងការបំភ្លឺពីពលករខ្មែរទាំង៩នាក់។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាឲ្យបញ្ជូនមេខ្យល់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដាក់ទោសទៅតាមច្បាប់ហើយ។ ចំណែកពលករខ្មែរទាំង៩នាក់ ក្រោយពីធ្វើកិច្ចសន្យាហើយសមត្ថកិច្ច បានឲ្យវិលត្រឡប់ទៅលំនៅឋានវិញផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


