ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ក្របខណ្ឌរាជធានី
នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។

អាជ្ញាធររាជធានីភ្នំពេញ បានជូនដំណឹងឱ្យប្រជាពលរដ្ឋទាំង ១៤ ខណ្ឌ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ (ដូសជំរុញ) ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ហើយការចាក់វ៉ាក់សាំងនេះ សម្រាប់ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ៤ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣ កុំ។

គួររបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។ ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦ នាក់។ ដោយឡែកកម្លាំងកងទ័ព ដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ៣,៥៧៨ នាក់ មាន ១៥២ ក្រុមពេទ្យ ស្មើនឹង ១,០៩១ នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧ នាក់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋ ដោយចាប់ផ្តើមពីបណ្តាខេត្តជាប់ព្រំដែនថៃទាំងអស់ ជាពិសេសសម្រាប់អ្នកមានហានិភ័យខ្ពស់បន្ទាប់ពីពលរដ្ឋខ្មែរវិលត្រឡប់មកពីថៃ ដែលមានដូចជា មន្រ្តីជួរមុខ ក្នុងនោះមាន គ្រូពេទ្យ មន្រ្តីកងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីរាជការនានា។ ការសម្រេចនេះ បានធ្វើឡើងក្រោយពីមានការឆ្លងរីករាលដាលកូវីដ-១៩ប្រភេទថ្មី ដែលតា (Delta)៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


