Connect with us

ព័ត៌មានជាតិ

ការរាតត្បាតនៃជំងឺកូវីដ បានជំរុញឱ្យវិស័យសន្តិសុខដើរតួកាន់តែសំខាន់ ក្នុងសេវាសុខភាពសាធារណៈ

បានផុស

នៅ

​នៅ​រាល់​ពេលដែល​អ្នក​ចូលក្នុង​គ្រឹះស្ថាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា អ្នកនឹង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​សន្តិសុខ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការចត​យានជំនិះ​របស់​អ្នក បើកទ្វារ​ឱ្យ​អ្នក​ដើរចូល ហើយ​សាកសួរ​ពី​គោលបំណង​ដែល​អ្នក​អញ្ជើញ​មកកាន់​ទីតាំង​ទាំងនោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​មានការ​រា​ត្បា​តនៃ​ជំងឺ​ដ៏​កាច​សាហាវ តួនាទី​របស់​បុគ្គលិក​សន្តិសុខ​បាន​កើនឡើង​បន្ថែម​គួរឱ្យកត់សម្គាល់ ដោយ​ធានា​ឱ្យបាន​ថា​ អ្នក​រាល់គ្នា​ដែល​ចូលទៅក្នុង​អគារ​បាន​គោរព​តាម​វិធានការ​សុវត្ថិភាព​សុខភាព​។ ស្ថានភាព​នេះ​បាន​ផ្លាស់ប្តូរ​តួនាទី​របស់​ពួកគាត់​ឱ្យ​ក្លាយជា​អ្នក​ជម្រុញ​ការអនុវត្ត​សុខភាព​សាធារណៈ​ក្រៅផ្លូវការ ​ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យ​ប្រកបដោយ​ប្រសិទ្ធិភាព​។ ដូច្នេះ​គ្រឹះស្ថាន​អាជីវកម្ម​នានា​អាច​ផ្តល់នូវ​វិធានការ​សុវត្ថិភាព​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។ ជា​លទ្ធផល សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​នឹង​ទទួល​បានការ​ជំរុញ​បន្តិច​ម្តងៗ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ឆ្ពោះទៅរក​កំណើន​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​។

ការ​មាន​វត្តមាន​របស់​បុគ្គ​លិ​ក​សន្តិសុខ​នៅនឹងកន្លែង គឺ​នឹង​អាចជួយ​កាត់បន្ថយ​នូវ​អត្រា​បទឧក្រិដ្ឋ​កម្ម និង​ការពារ​ឱកាស​នៃ​ការកើតឡើង​អំពី​ការវាយប្រហារ​នានា​ដែល​អាច​បណ្តាលឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅក្នុង​បរិវេណ​នោះ​។

​លើសពីនេះទៅទៀត នៅពេល​ដែលមាន​វត្តមាន​របស់​បុគ្គលិក​សន្តិសុខ​ពួកគេ​អាច​ផ្តល់ជំនួយ​ទាន់​ហេតុការណ៍​នៅនឹងកន្លែង​ដើម្បី​សម្រួល​ដល់​ស្ថានការណ៍ និង​រារាំង​ការបង្ក​ជម្លោះ​។

​ដោយ​ប្រើប្រាស់​នូវ​អ្វីដែល​ពួកគេ​ទទួលបាន​ក្នុងពេល​ហ្វឹកហាត់ ពួកគេ​នឹង​អាច​វាយតម្លៃ​ស្ថានការណ៍ និង​សម្រេចបាន​នូវ​សកម្មភាព​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​អតិថិជន បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​។ ខណៈពេល​នៃ​ការសម្របសម្រួល​ជាមួយ​ប៉ូលិស ឬ​ក្រុម​ឆ្លើយតប​បន្ទាន់​ផ្សេងទៀត​ដូចជា​៖ សេវាកម្ម​វេជ្ជសាស្ត្រ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​នឹង​មកដល់​ភ្លាមៗ​នោះ ការដោះស្រាយ​លើ​ស្ថានការណ៍​គ្រោះថ្នាក់ និង​ការដាក់​បញ្ហា​សន្តិសុខ​នានា​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​។

​ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស តម្រូវការ​សេវាកម្ម​សន្តិសុខ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ជា​លទ្ធ​ល​ក្រុមហ៊ុន ព្រី​នស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) ត្រូវបាន​បង្កើតឡើង​នៅ​ខែមីនា ឆ្នាំ​២០១៨ ដែលជា​ក្រុមហ៊ុន​សន្តិសុខ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ​។ រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន នេះ​មាន​បុគ្គលិក​ប្រមាណ​ជាង ១០០​នាក់ ដែល​ក្នុងនោះ ៨០% ជា​បុគ្គលិក​សន្តិសុខ​។

​បេសកកម្ម​របស់ ក្រុមហ៊ុន ព្រី​នស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) គឺ​ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​សន្តិសុខ​ដែល​គ្មាន​សុវត្ថិភាព​នានា​ជូន​ដល់​វិស័យ​ពាណិជ្ជកម្ម ស្ថាប័ន លំនៅឋាន​ឯកជន និង​អតិថិជន​ឯកជន ដែល​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការចូលរួមចំណែក​រប​ស់​កងកម្លាំង​សន្តិសុខ​ដែលមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ​។ ការរួមបញ្ចូល​គ្នា​នូវ​បទពិសោធន៍​តាម​ស្តង់ដារ​អន្ដរជាតិ​ជាមួយនឹង​ជំនាញ​ក្នុង​តំបន់​អាចឱ្យ​ពួកគេ​ប្រើ​យុទ្ធសាស្ត្រ​នានា ការរៀបចំ​កម្មវិធី​សុវត្ថិភាព​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​គ្រប់រូប​តាម​តម្រូវការ​របស់​ពួកគេ​។ សេវាកម្ម​របស់​ពួកគេ​រួមមាន កងសន្តិសុខ​ឬ​កង​ល្បាត អ្នកប្រតិបត្តិ​ការពារ ឬ​ការការពារ​ពិសេស​វី​អាយ​ភី សន្តិសុខ​ក្នុង​កម្ម​ពិធី​ពិសេស ការពិគ្រោះ​យោបល់​ផ្នែក​សន្តិសុខ និង​ការវាយតម្លៃ​អំពី​ការ​គំរាមកំហែង​។ លើសពីនេះទៅទៀត​ដំណើរការ​ជ្រើសរើស​បុគ្គ​លិ​ក​របស់​ក្រុមហ៊ុន​រួមមាន​ការធ្វើ​តេស្ត​សុខភាព​មុនពេល​ធ្វើការ ដើម្បី​ធានាបាន​ថា​ពួកយើង​បាន​ជួល​សន្តិសុខ​ដែលមាន​ទំនួល​ខុសត្រូវ និង​មាន​គុណភាព​ខ្ពស់​មក​បម្រើការ​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំជាងគេ​និង​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន ព្រី​នស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស (PSS) ធានាថា​ការបណ្តុះបណ្តាល​ត្រូវធ្វើឡើង​ឱ្យបាន​តឹងរ៉ឹង​មុននឹង​ដាក់ពង្រាយ​បុគ្គលិក​សន្តិសុខ​របស់ខ្លួន​នៅតាម​កន្លែង​ការងារ ហើយ​ធានាថា​អតិថិជន​រយៈពេល​វែង​របស់ខ្លួន​នឹង​ទទួលបាន​នូវ​បរិយាកាស​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ភាពស្ងប់ស្ងាត់​។

​លោក Seth Tren (Johnnie) បានធ្វើការ​នៅ​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​។ គាត់​គឺជា​ជនជាតិខ្មែរ​ដែល​បាន​ប្រមូលផ្តុំ​នូវ​បទពិសោធន៍​ខាង​ផ្នែក​សេវាកម្ម​សន្តិសុខ និង​បទពិសោធន៍​ផ្នែក​ទីផ្សារ​អស់​រយៈពេល​ជាង​១៧​ឆ្នាំ នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​នៅក្នុង​ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា​។ លើសពីនេះទៅទៀត​គាត់​បានទទួល​សញ្ញាប័ត្រ​ផ្នែក​សន្តិសុខ និង​ការគ្រប់គ្រង​ហានិភ័យ ពី​វិទ្យាស្ថាន​សុវត្ថិភាព​សាធារណៈ​អូស្ត្រាលី (Australian Institute of Public Safety) និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ពី​អង្គការ​បណ្តុះបណ្តាល​ខាង​វិស័យ​សន្តិសុខ​។ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ជឿជាក់ថា​ការជ្រើសរើស​និង​លើកកម្ពស់​បុគ្គលិក​ក្នុងស្រុក​ដែលមាន​ជំនាញ និង​បទពិសោធន៍​ចាំបាច់​គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​។ លោក Johnnie គឺជា​បេក្ខជន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តួនាទី​របស់គាត់ ដើម្បី​ពង្រឹង​ជំនាញ និង​កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​។​

​លោក Seth Tren (Johnnie) នាយក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន ព្រី​នស៍ ស៊ី​ឃ្យួ​រឹ​ធី សឺ​វី​ស បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា “​ខណៈដែល​ប្រទេស​កម្ពុជា​កំពុងធ្វើការ​ឆ្ពោះទៅរក​ការបើក​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ទៅកាន់​ពិភពលោក ការចូលរួម​របស់​វិស័យ​ឯកជន​ពិតជា​មាន​សារៈសំខាន់​មិនអាច​ប្រកែក​បាន​។ សព្វថ្ងៃនេះ​ការ​ដែលមាន​សន្តិសុខ​ដែលមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ​នោះ គឺ​នឹង​ផ្តល់​ការគាំទ្រ​ដល់​ម្ចាស់​អាគារ​នានា​លើសពី​ការការពារ​ពី​ទៅលើ​អំពើចោរកម្ម​និង​អគ្គិភ័យ​ទៅទៀត​។ នេះ​ធានាបាន​ថា ពួកគេ​នឹង​ផ្តល់នូវ​ការធានា​ទាំង​រាងកាយ​និង​ផ្លូវចិត្ត​ថា​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ អាច​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ការអនុវត្ត​វិធានការ​សុខភាព​នៅតាម​អាគារ​របស់​ពួកគេ​” ។ លោក Johnnie បាន​នឹង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយក​គ្រប់គ្រង​បច្ចុប្បន្ន​គឺ លោក Benjie Liu ដែល​បាន​បម្រើការ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​សិង្ហ​បុរី​ក្នុងនាម​ជា​វិស្វករ​ប្រយុទ្ធ​។ លោក Benjie ត្រួតពិនិត្យ​រាល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងមូល​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម