Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ហ៊ុនសែន​ ចេញ​សារ​ចរ​ទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ

បានផុស

នៅ

ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ​ទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេ​តិកភណ្ឌ​ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី ខេត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ​ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ​និង​ស្ថិតក្រោម ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ​ដែល​ទាមទារ​ឱ្យមាន​ការថ្លឹងថ្លែង​រវាង​ការអភិរក្ស​និង​ការអភិវឌ្ឍ​គឺ​ត្រូវតែមាន​តុល្យភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារាចរ​ការទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោ​ថ្ងៃទី​១២ ខែ តុលា ២០២១ បាន​លើកឡើងថា​៖ រាជរដ្ឋាភិបាល​បាន​ពិនិត្យឃើញ​ថា ​សព្វថ្ងៃ​ដោយសារ​ទំនើបកម្ម បណ្តាលឱ្យមាន​ការបាត់​បង់ការ​វាយ​បំផ្លិចបំផ្លាញ​ការធ្វើឱ្យ​ខូចខាត តាម​គ្រប់​រូបភាព​ជាប​ន្ត​បន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី ខេត្ត​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មាន តម្លៃ​ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ​និង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ​ដែល​ទាមទារ​ឱ្យមាន​ការថ្លឹងថ្លែង​រវាង​ការអភិរក្ស​និង​ការអភិវឌ្ឍ​គឺ​ត្រូវតែមាន​តុល្យភាព​។

សារាចរ​បាន​បន្ត​ថា ហេតុនេះ​ដើម្បី​ឱ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង​ដែលមាន​សំណង់​អគារ​សាសនា​ផ្សេងៗ​សំណង់​សាធារណៈ សំណង់​ឯកជន ភូមិដ្ឋាន​និង​ផ្ទះ បុរាណ​ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៦​ចុះ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ ១៩៩៦ រាជ​រដ្ឋា​ភិ បាល​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១-​ហាមឃាត់​ចំពោះ​ការកែប្រែ​ការប្តូរ​រូបរាង​ខាងក្រៅ​ឬ​ធ្វើឱ្យ​ខូចខាត​សោភ័ណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​។ ២-​ទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ​ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស​។ ៣-​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់ ការពារ​និង​ក្រៅ​តំបន់​ការពារ​ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​គោលនយោបាយ​និង​ផែនទី​ចង្អុលបង្ហាញ​ដើម្បី​ជំរុញ​ការអភិរក្ស​និង​ការអភិវឌ្ឍ​ទីក្រុង​បេតី​ក​ភណ្ឌ​ប្រកបដោយ​និរន្តរ ភាព​។​៤- សំណង់​អគារ​បេតិកភណ្ឌ​ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល​កែប្រែ​រូបរាង​ឬ​វាយ​កម្ទេចចោល​ត្រូវ​ស្នើសុំ​ការពិនិត្យ​និង​សម្រេច​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​អាជ្ញា ធរ​ពាក់ព័ន្ធ​ជាមុនសិន៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម