Connect with us

ព័ត៌មានជាតិ

ពលរដ្ឋថ្លែងអំណរគុណអាជ្ញាធរខណ្ឌច្បារអំពៅ បន្ទាប់ពី​ជួយរំដោះពីការជន់លិចដោយជំនន់ទឹកភ្លៀង​

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល ​សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​​ បាន​សម្ដែង​នូវ​ក្តី​រីករាយ​ព្រមទាំង​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដែល​បានដាក់​ម៉ា​ស៊ីន​បូមទឹក​រំដោះ​ទឹកជំនន់​ចេញពី​ទីតាំង​ដែល​លិចលង់​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល​ បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​មេឃ​ធ្លាក់ភ្លៀង​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុងភូមិ​បាន​រង​ការលិចលង់​ដែល​បង្ក​ឲ្យ​មានការ​លំបាក​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ពិសេស​មនុស្ស​ចាស់​ក៏ដូចជា​កូនក្មេង​។​ ខណៈ​ដែល​កំពុង​រង​ការលិចលង់​នោះ​ក៏មាន​វត្តមាន​លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដែល​រង​ការលិចលង់​ និង​បាន​នាំយក​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ដាក់​បូម​រំដោះ​ទឹក​ចេញ​រហូតដល់​រីង​ស្ងួត​។​ ដូច្នេះហើយ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​លោក​សម្ដែង​នូវ​ក្តី​រីករាយ​ និង​ថ្លែង​អំណរ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​បាន​យក​ម៉ា​ស៊ីន​បូមទឹក​មក​ដាក់​បូម​រំ​ដោះ​ទឹក​ចេញ​មិន​ឲ្យ​មានការ​លំបាក​ដល់​ប្រជាពលរដ្ឋ​។​

យោងតាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សា​ធារណៈ​ការ​សាលាខណ្ឌ​ច្បារអំពៅ ​បាន​បញ្ជាក់ថា ក្នុងពេល​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃនេះ ​គឺ​អាជ្ញាធរ​បាន​យក​ម៉ា​ស៊ី​ន​ខ្នាត​ធំ​ទៅ​បូម​រំដោះ​ទឹក​ចេញ​មិន​មែន​ត្រឹម​សង្កាត់​ក្បាលកោះ​ប៉ុណ្ណោះ​ទេ ​គឺមាន​សង្កាត់​វាល​ស្បូវ​ទៀតផង​។ ​ហើយ​បើ​មាន​ទីតាំង​ណា​រង​ការលិចលង់​ គឺ​អាជ្ញាធរ​និង​បន្ត​ដាក់​ម៉ា​ស៊ីន​បូម​ទឹកជា​បន្ត​រហូតដល់​អស់​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៣ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៥ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម