Connect with us

ព័ត៌មានជាតិ

ការ​ចុះ​បញ្ជី​ស្ថាប័ន​សារ​ព័ត៌មាន មានការលើកឡើងទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាមួយ​ស្ដីពី “​ការ​ចុះបញ្ជីស្ថាប័ន និងអង្គភាពសារព័ត៌មាន” ដែលវេទិកាពិភាក្សានេះមានការចេញចូលរួមពីវាគ្មិនសំខាន់ៗពីស្ថាប័នពាក់ព័ន្ធ។

លោក ប៉ែន ប៊ុនណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា វេទិកាពិភាក្សានេះបានកើតឡើងដោយសារមានសំណូមពរជាច្រើនពីអ្នកសារព័ត៌មាន។ លោកថា ចាប់តាំងពីក្រសួងព័ត៌មានបានប្រកាសឱ្យស្ថាប័នសារព័ត៌មានទាំងអស់ ធ្វើការចុះបញ្ជីនោះ មានការជជែកវែកញែកគ្នាជាច្រើនលើបញ្ហានេះ ហើយនៅក្នុង​ចំណោមការជជែកគ្នានេះ ក៏មានលេច​ចេញនូវរូបភាពវិជ្ជមានផង និងអវិជ្ជមានផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ប៉ែន បូណា បានលើកឡើងថា រូបភាពវិជ្ជមាននោះស្ថិតនៅត្រង់ថា បងប្អូនអ្នកសារព័ត៌មានមួយចំនួនយល់ឃើញថា ការចុះបញ្ជីនេះ  គឺជាការការពារកម្មសិទ្ធិបញ្ញា នឹងទទួលបានភាពស្របច្បាប់នៃការធ្វើអាជីវកម្ម ឬដំណើរការនៃស្ថាប័នសារព័ត៌មានរបស់ខ្លួន។ ចំណែករូបភាពអវិជ្ជមាននោះស្ថិតនៅត្រង់ថា ពួកគាត់មានការព្រួយបារម្ភអំពី ការបង់ប្រាក់ ឬបង់ពន្ធនៅពេលដែលយើងចុះបញ្ជី ហើយការព្រួយបារម្ភនេះបានលេចចេញពីបងប្អូនស្ថាប័នសារព័ត៌មានម៉ូតូ ដែលគាត់មានចំណូលទាប ហើយពួកគាត់មានការព្រួយបារម្ភថា ការចុះបញ្ជីនេះ នឹងធ្វើឱ្យពួកគាត់ជាប់ពន្ធ ហើយពួកគាត់មិនមានលទ្ធភាពបង់។

គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗ ដែលបានចូលរួម វេទិកាមួយ​ស្ដីពី “​ការ​ចុះបញ្ជីស្ថាប័ន និងអង្គភាពសារព័ត៌មាន” ដែលវេទិកាពិភាក្សានេះមាន ដូចជា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋាន ចុះបញ្ជីពាណិជ្ជកម្ម លោក ឈរ ប៉េងអាន អនុប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក អាន សំណាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្ស នយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម