ព័ត៌មានជាតិ
ថ្ងៃទី១៥ តុលា ២០២១នេះ ជាខួប ៩ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺខួបគម្រប់ ៩ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ នៅទីក្រុងប៉េកាំងប្រទេសចិន។ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។ ចំពោះការយាងសោយទិវង្គត របស់សម្តេចព្រះនរោត្ដម សីហនុ បានក្លាយជាទុក្ខសោកសៅជាខ្លាំង ដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។
ទោះបីពេលនេះ មានរយៈពេល ៩ឆ្នាំទៅហើយក្ដី ក៏ប៉ុន្តែប្រជារាស្រ្តខ្មែរទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅតែចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថ ដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្ត របស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជានោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពី អាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនខ្លាំង ក្នុងសម័យសង្គមរាស្ត្រនិយម។
មិនខុសពីរាល់ឆ្នាំនោះទេ ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែនាំគ្នារៀបចំព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ចំពោះព្រះកុរណា ព្រះបរមរតនកោដ្ឋ។ រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើន បានបង្ហោះសាររំលឹកខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបានបង្ហាញអំពីការចងចាំ និងគោរពដឹងគុណ នូវព្រះរាជស្នាព្រះហស្ថ របស់ព្រះអង្គ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះថា នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។
ចំណែកសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកដែរថាកូនចៅ ចៅទួតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប សូមចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាព ព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សានិងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានសរសេរបន្តថា «សូមក្រាបថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យព្រះរាជាណាចកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍជានិច្ចនិរន្ត តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញ នូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា»៕




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ