Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ចុះណែនាំការដ្ឋានសំណង់មួយកន្លែងបន្ទាប់ពីបង្កសំឡេងរំខានដល់ពលរដ្ឋ​

បានផុស

នៅ

ទីតាំង​សំណង់​អគារ​ខ្ពស់​មួយកន្លែង ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ​ ចុះ​ណែនាំ​ឱ្យ​គោរព​ពេលវេលា​នៃ​ការធ្វើការងារ​នៅក្នុង​ទីតាំង​នោះ​ដោយសារតែ​ការបង្ក​សំឡេង​រំខាន​ដល់​អ្នកជិតខាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែតុលា ​ឆ្នាំ​២០២១​នេះ​ថា ​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ​យោង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ របស់​ឈ្មោះ ហ៊ុន ហ្វា​ស និង​ចំណារ​របស់លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ខណ្ឌ ចុះ​ធ្វើ​ការណែនាំ​ទីតាំង​ការដ្ឋាន​សាង​សង់​ក្បាលដី​លេខ​៥៧០ ស្ថិតនៅ​ផ្លូវ​លេខ​៧០ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

ពេល​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋាន​កំពុងមាន​សកម្មភាព​សាងសង់​បាន​០៧​ជាន់ ដោយមាន​សំឡេង​ការដ្ឋាន​ជាធម្មតា ។ ក្រុមការងារ​សង្កាត់ មិនអាច​ទំនាក់ទំនង​ភាគី​ដើមបណ្តឹង បានទេ ។​

ខណៈ​នោះ​ក្រុមការងារ​បាន​ណែនាំ​ដល់​តំណាង​ម្ចាស់​ការដ្ឋាន​ដូចខាងក្រោម :

១. ម្ចាស់​ការដ្ឋាន ត្រូវគោរព​ម៉ោង​ពេល​ការងារ ដោយ​ត្រូវ​ដំណើរ​ការងារ​ក្នុង​ការដ្ឋាន​ចាប់ពី​ម៉ោង​០៧:០០​នាទី​ព្រឹក ដល់​ម៉ោង​១១:៣០​នាទី​ព្រឹក និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១៤:០០​នាទី​រសៀល ដល់​ម៉ោង​១៩:០០​នាទី​យប់ ត្រូវ​បញ្ចប់​រាល់​កិច្ចការងារ​ទាំងអស់​ដែល​បង្ក​សំលេង​រំខាន​ដល់​អ្នកជិតខាង ។​

២. ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​សំណង់​ជាប្រចាំ ក្នុងនោះ​ត្រូវ​ពិនិត្យ​បច្ចេកទេស​ដង​ស្ទូច​, សំណាញ់​ហ៊ុមព័ទ្ធ​ការដ្ឋាន​, របា​សំណាញ់​ជ្រែង ។ ចំពោះ​ដង​ស្ទូច​ត្រូវ​ចត​ស្រប​ផ្លូវ​លេខ​៧០ នៅពេល​សម្រាក និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ។​

៣. មិនត្រូវ​ដាក់​សម្ភារៈ​សំណង់​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ។​

៤. ក្នុងករណី ម្ចាស់​ការដ្ឋាន ចង់​ស្នើសុំ​ធ្វើការ​បន្ថែម​លើស​ម៉ោង ត្រូវដាក់​លិខិតស្នើ​សុំ​មក​រដ្ឋបាល​ខណ្ឌ​ដូនពេញ ជាមុនសិន ។​

ក្នុងករណីម្ចាស់​ការដ្ឋាន​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ រដ្ឋបាល​ខណ្ឌ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺងម៉ាត់ ។​

បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ចប់​ក្រុមការងារ​ខណ្ឌដូនពេញ​បាន​អាន​កំណត់ហេតុ ជូន​តំណាង​ម្ចាស់​ការដ្ឋាន​ស្តាប់​ចប់សព្វគ្រប់ ហើយ​តំណាង​ម្ចាស់​ការដ្ឋាន​បាន​ឯកភាព​តាម​ការណែនាំ​របស់​ក្រុមការងារ​ទាំងស្រុង​ផងដែរ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម