Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ដែលតែងបង្កកកស្ទះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែតុលានេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានដាក់កម្លាំងចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ ដល់​មុខ​វត្ត​ពោធិ​ព្រះ​បាត្រ​ហៅ​វត្ត​ច្បារអំពៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា​ ការងារ​រៀបចំ​សណ្តាប់​ខាងលើនេះ​ គឺ​ដឹកនាំ​ដោយ​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សាធារណការ​សាលាខណ្ឌ​ច្បារអំពៅ​ នឹង​ដោយមាន​ការបញ្ជារ​ផ្ទាល់​ដោយ​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈអភិបាលខណ្ឌ​ច្បារអំពៅ​។​ មូល​ហេតុ ដែល​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចាប់​ពីមុខ​វត្ត​ច្បារអំពៅ​ដល់​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ ​ព្រោះតែ​បងប្អូន​អ្នកលក់ដូរ​មក​ដាក់លក់​លើ​ចិញ្ចើមផ្លូវ​ពិសេស​អ្នកលក់​បន្លែ​តាម​រ៉ឺម៉ក​កង់​បី​។

​លោក គុយ គឹម​ហ៊ាង បាន​បន្ត​ថា ​សកម្មភាព​ចុះ​រៀបចំ​សណ្តាប់​នេះ​ គឺធ្វើឡើង​ជា​រៀងរាល់​សប្តាហ៍ ​ប៉ុន្តែ​បងប្អូន​មួយចំនួនធំ​លោក​នាំគ្នា​គោរព​តាម​ការណែនាំ​ តែ​ក្នុងនោះ​មនុស្ស​មួយចំនួន​តូច​បន្ត​ចចេស​រឹងរូស​ ដែល​អ្នក​ទាំងនោះ​នឹង​ប្រឈម​ការ​រឹបអូស​យករ៉ឺម៉កកង់​បី​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ច្បារអំពៅ​។ ដោយឡែក​អ្នកធ្វើដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ បាន​គាំទ្រ​នូវ​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ​ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ស្បើយ​លែង​ស្ទះចរាចរណ៍​តាម​ដងផ្លូវ​ដែល​នាំ​ឲ្យ​អ្នកដំណើ​មានការ​យឺតយ៉ាវ​ផង​នោះ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម