Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដង្កោ​ប្រើ​វិធានការក្តៅ​លើពលរដ្ឋណាដែលរំលោភចំណីផ្លូវសាធារណៈ​

បានផុស

នៅ

កន្លងទៅ​មន្ត្រី​សាលាខណ្ឌ​ដង្កោ ក៏ដូចជាកម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ សង្កាត់ តែង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​ជាប្រចាំ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិនទាន់បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ពួកគាត់​ចេះតែ​យក​សម្ភារៈ​ផ្សេងៗ​ទុក​ដាក់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ចំណីផ្លូវ​សាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​មិន​អនុវត្តតាម​ការណែនាំកម្លាំងចម្រុះ​អាជ្ញាធរ​ខណ្ឌ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ជចាន់ស៊ា​ង អភិបាលរង​ខណ្ឌដង្កោ និងលោក ម៉ុក ពុទ្ធា នាយក​សាលា​ខណ្ឌដង្កោ បាន​ប្រើ​វិធាន​ក្តៅ ដោយ​កាត់​ស្លាក​យីហោ​ស្រា​បៀរ​ផ្សេងៗ ក៏ដូចជាស្លាក​ពាណិជ្ជកម្ម​ទាំងឡាយណា ដែល​ដាំ​រំលោភ​ចំណីផ្លូវ​សាធារណៈ និងណែនាំ​បន្ថែមទៀត ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចេះតែ​ដាក់​សម្ភារៈ​អេតចាយមានដូចជា បាវ​អេតចាយ​ធំៗ សំបក​ដក​ទឹក​សុទ្ធ សំបក​កំប៉ុង ឬសម្ភារៈ​ផ្សេងៗ​ទៀត រំលោភ​នៅលើ​ចំណីផ្លូវ​សាធារណៈ ។​

មន្ត្រី​សាលាខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹងថា លោកស្រី គឹម ញឹ​ប អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ជារឿយៗ​តែងតែ​ណែនាំ​មន្ត្រី​ក្រោយ​ម​ឱវាទ​ឲ្យ​ចុះ​ពិនិត្យមើល​ជាប្រចាំ​នូវ​រាល់​ការងារ​ទាំងឡាយ​នៅ​ជុំវិញ​មូលដ្ឋាន​ខណ្ឌដង្កោ ទាំង​សន្តិសុខ អនាម័យ បរិស្ថាន ជាពិសេសការរំលោភបំពាន​ផ្លូវ​សាធា​រណៈ​ជាដើម ពីព្រោះថា ការរំលោភបំពាន​ផ្លូវ​សាធារណៈ​នេះហើយ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជានាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណណ៍​ផងដែរ ។​

ចំពោះ​បញ្ហា​នេះ​លោកស្រី គឹម ញឹ​ប អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ណែនាំ​កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើក​កំណាត់​ផ្លូវ​៥០​ម៉ែត្រ​ជាប់​ជាប្រចាំ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ចេះតែ​ដាក់​សម្ភារៈ​អេតចាយ មានដូចជា បាវ​អេតចាយ​ធំៗ សំបក​ដក​ទឹក​សុទ្ធ សំបក​កំប៉ុង ឬ សម្ភារៈ​ផ្សេងៗ​ទៀត រំលោភ​នៅលើ​ចំណីផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​បាត់បង់​របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិ​ភាព​សាធារណៈ ។​

ប្រភព​ព័ត៌មាន​បាន​លើកឡើង​បន្តថា បញ្ហា​នេះជារឿយៗ​នៅពេល​ចុះ​ម្តងៗ អាជ្ញាធរ​ខណ្ឌដង្កោ ក៏​តែងតែ​ធ្វើការ​ណែនាំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សង្កាត់ ខណ្ឌ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ជៀសវាង​មានការ​រំលោភ​បំពាន​នៅលើ​ចំណីផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់របៀបរាបរយ ក៏ដូចជានាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ​ណ៍​ផងដែរ ។ ដោយ​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រើចេញ​ឲ្យ​អស់​នូវ​សម្ភារៈ​អេតចាយ​មួយចំនួន រួមមាន បាវ​អេតចាយ​ធំៗ សំបក​ដក​ទឹក​សុទ្ធ សំបក​កំប៉ុង ឬ សម្ភារៈ​ផ្សេងៗ​ទៀត ដែល​ដាក់​រំលោភ​នៅលើ​ចំណីផ្លូវ​៥០​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ស្តុបវត្តឬ​ស្សី​សាញ់ រហូត​ទៅដល់​ចំណុច​ភ្លើងស្តុប​ផ្លូវបំបែក​ការ៉េ​ប្រាំបី ( ហៅ ) ស្តុបបា​គូ នៃ​មូលដ្ឋាន​សង្កាត់​ព្រៃ​ស និង​សង្កាត់​ដង្កោ ។

បញ្ហា​នេះ​ក៍មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​បានល្អ​ប្រសើរ​គួរអោយកត់សម្គាល់ ផ្ទុយទៅវិញ​ក៏​នៅ​ពលរដ្ឋ​មួយចំនួនទៀត​មិនទាន់មាន​ការចូលរួម​សហការ​នោះ​ទេ ដូច្នេះអាជ្ញាធរ​ខណ្ឌដង្កោ ប្រើ​វិធាន​ក្តៅ​ចំពោះ​ពលរដ្ឋ​ណា​ដែល​នៅតែ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ ដោយ​មិន​ទទួលខុសត្រូវ នូវ​រាល់​ការបាត់បង់ បាក់បែក ខូចខាត​សម្ភារៈ​ផ្សេងៗ​អ្វី​ឡើយ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម