ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅបញ្ជាឲ្យចាប់គោដែលដើរប្រសាចលើផ្លូវជាតិលេខ១
សត្វគោជាច្រើនក្បាលត្រូវបានកម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅចាប់ទុកមួយកន្លែងបន្ទាប់ពីសត្វគោទាំងនេះដើរប្រសេចប្រសាចពេញផ្លូវជាតិលេខ១ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីលោក គ្រី ហុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ខែកក្កដានេះមានសត្វគោប្រមាណជាង ១០ក្បាលបានដើរប្រសេចប្រសាចពេញលើផ្លូវជាតិលេខ១ក្នុងមូលដ្ឋានសង្កាត់វាលស្បូវនឹងសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយពុំមានម្ចាស់មកឃ្វាលឡើយ។

លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានបញ្ជារឲ្យកម្លាំងប្រជាការពារចាប់ប្រមូលទុកនៅបរិវេណសាលាសង្កាត់ព្រែកឯងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ដើម្បីកុំប៉ះពាល់ដល់អ្នកដំណើព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនផ្តើមចេញការសត្វគោដែលម្ចាស់គោ ប្រលែងឲ្យដើរស៊ីស្មៅពាសវាលពាសកាលបែបនេះ។

ក្នុងនោះអាជ្ញាធរបានផ្សព្វផ្សាយដល់ម្ចាស់គោបើដឹងថាបាត់គោជាង១០ក្បាលនេះគឺរួសរាន់មកយកគោទៅវិញហើយមុននឹងយកគោទៅវិញត្រូវធ្វើកិច្ចសន្យាជាលាយលក្ខ័អក្សរដោយបញ្ឈប់ពន្លែងគោរបស់ខ្លួនឲ្យដើរស៊ីស្មៅពាសវាលពាសកាលបែបនេះ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


