Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​បើក​ដំណើរការ​សិក្សា​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា​

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដំណើរ​ការសិក្សា​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ០១ ខែវិច្ឆិក ឆ្នាំ​២០២១​តទៅ​។

លោក ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹង​នៅក្នុង​សេចក្ដីណែនាំ​មួយ​ចុះ​ថ្ងៃ​ទិ​២១​តុលា​នេះ​បានឱ្យដឹងថា​បន្ទាប់ពី​ការវាយតម្លៃ​លើ​ដំណើរការ​បង្រៀន​និង​រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន ក្នុងភូមិ​សាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្រសួង​បាន​សង្កេតឃើញថា ១)​គ្រឹះស្ថានសិក្សា​ប្រមាណ ៣០ ភាគរយ​បាន​ចាប់ដំណើរការ​តាម​គ្រប់​រូបភាព ស្របតាម​សេចក្ដីណែនាំ​, ២)​ការចូលរួម​តាម​គ្រប់​រូបភាព​ពី​សំណាក់ អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដំណើរការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​, ៣)​ការបើក​ដំណើរការ គ្រឹះស្ថានសិក្សា​បានផ្តល់​លទ្ធភាព​ឱ្យ​យើង​អាចធ្វើ​តេស្ត និង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​លើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​មួយចំនួន​តូច ហើយ​បាន​ចាត់ចែង​ព្យាបាល​ទាន់ពេលវេលា និង​ទប់ស្កាត់ កាត់ផ្តាច់​ការឆ្លង​រាល ដាល​បានល្អ​ប្រសើរ​៤)​ករណី​វិជ្ជមាន​កូ​វីដ​-១៩ លើ​គ្រូបង្រៀន និង​សិស្សានុសិស្ស ក្នុង​រយៈពេល​៧​ថ្ងៃមុន​បុណ្យ ភ្ជុំបិណ្ឌ និង​រយៈពេល​៧​ថ្ងៃ ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​ចំនួន​តិចតួច និង​អាច​គ្រប់គ្រង​បាន​។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និង​សិស្សានុសិស្ស និស្សិត​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្នុង​អត្រា​ខ្ពស់​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា «​ឈរលើ​មូលដ្ឋាន​នេះ ដើម្បី​ឈានទៅ​ដំណើរការ​អប់រំ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព​នៃ​ការបង្រៀន​និង​រៀន​តាម​បណ្តុំ​សម្រាប់ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​គ្រប់​កម្រិត ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី ខេត្ត​ទាំងអស់​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការពង្រីក វិសាលភាព​នេះ រួមបញ្ចូល​ទាំង​ការពង្រីក​ពី​កម្រិត​ថ្នាក់​ទី​៩ និង​ទី​១២ រហូតដល់​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យមសិក្សា និង​ការពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន វិទ្យាស្ថាន​ជាតិ អប់រំ វិទ្យាស្ថាន​បច្ចេកវិទ្យា គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ គ្រឹះស្ថាន​សិក្សាអប់រំ​ពិសេស​, សាលាអនុវត្តន៍ និង វិទ្យាល័យ​ចំណេះ​ទូទៅ​និង​អប់រំ​បច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់​ខ្លួន​នូវ​បទដ្ឋាន​សុខាភិបាល​ជា​ធរមាន​។

យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សូម​ធ្វើការ​ណែនាំ​នូវ​គោលការណ៍​សំខាន់ៗ​ស្ដីពី ការបង្រៀន​និង​រៀន​តាម​បណ្ដុំ​នៅតាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត នៅ​ភូមិសាស្ត្រ​ដែល​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ ១៩ អាច​គ្រប់គ្រង​បាន ដូចខាងក្រោម​៖​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ គ្រប់​កម្រិត​គ្រឹះស្ថាន​ឧ​ត្ត​មសិ​វិ​ក្សា ទាំង សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ នៅតាម​ក្រុង ស្រុក ខណ្ឌ​ដែល​ជំងឺ​កូ​វីដ ១៩ អាច​គ្រប់គ្រង​បាន ដោយ​កំណត់​រូបភាព​នៃ​ការបង្រៀន​និង​រៀន​តាម​បណ្តំ ១៥ ទៅ ២០​នាក់ និង​ផ្លាស់​វេន និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុ​វត្តិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា​។

គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​បន្ត​កំណត់​ភូមិសាស្ត្រ ដើម្បី​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ឡើងវិញ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវ​ពិភាក្សា​ជាមួយ​គណៈ​អភិបាល​រាជធានី ខេត្ត​ដើម្បី​បើក​ដំណើរការ​ឡើងវិញ​សា​លាម​ត្តេ​យ្យ​សិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ​វិទ្យាល័យ វិទ្យាល័យ​អប់រំ​ពិ​រសស និង​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​អប់រំ​បច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវ​រៀបចំ​យន្តការ​រៀន​និង​បង្រៀន និង​ត្រូវ​រៀបចំ​ជា​ផែនការ​ឱ្យបាន​ច្បាស់លាស់ រួច​ផ្ញើមក​ក្រសួង ដើម្បី​បូកសរុប គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​វិទ្យាស្ថាន​បច្ចេកវិទ្យា ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​គ្រប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​សាលាអនុវត្តន៍ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់ និង​ធានា​សុវត្ថិភាព​សុខភាព​សិក្សា​ចំពោះ គរុ​សិស្ស និស្សិត ដែល​ត្រូវ​ត្រឡប់មក​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ​កវី​ដ​-១៩​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​។

ត្រូវបង្កើត​គណៈកម្មកា​រ​សុខភាព​សិក្សា ដោយមាន​ការចូលរួម​ពី​មាតាបិតា បុគ្គលិក សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្ដល់ព័ត៌មាន ត្រួតពិនិត្យ តាមដាន សុខភាព​របស់ បុគ្គលិក​អប់រំ និង​អ្នកសិក្សា​ជាប្រចាំ តូ្រវ​បន្ត​អនុវត្ត​កម្មវិធីសិក្សា​ប​ង្ហាញ ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​រៀបចំ​ផែនការ​បង្រៀន​ប្រចាំ​សប្ដាហ៍ និង​ប្រចាំខែ​ឡើងវិញ ដោយ​ផ្តោតលើ​ខ្លឹមសារ​មេរៀន​សំខាន់ៗ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​បន្តបន្ទាប់​ទៀត​សង្ខេប​ខ្លឹមសារ​មេរៀន​ដោយ​ផ្តោតលើ​បញ្ញត្តិ ដែល​ធ្វើឱ្យ​សិស្ស​ងាយ​យល់ និង​អាច​យកទៅ​អនុវត្តបាន​។

​លើកទឹកចិត្ត​សិស្ស​ដែលមាន​លទ្ធភាព​រៀន​តា​ម​ប្រព័ន្ធ​អេឡិចត្រូនិក ឱ្យ​ចេះ​ប្រើប្រាស់​វីដេអូ​នៃ​ការបង្រៀន​និង​សន្លឹក​កិច្ចការ រឺ​ដែល​ផលិត​ដោយ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង និង​ដែលមាន​ចែកចាយ​ក្នុង​បណ្តាញ​តេ​ឡេ​ក្រាម វេ​ប​សាយ ឬ​កម្មវិធី​ទូរ​សព្ទ​ដៃ​លើកទឹកចិត្ត​និង​ជួយ​សិស្ស​ឱ្យ​អនុវត្ត​លំ​ហាត់ ឬ​ធ្វើការ​ហ្វឹកហាត់​បន្ថែម​នៅផ្ទះ​មុខវិជ្ជា​ផ្សេងទៀត​ត្រូវ​ព្យួរ​សិន​ដោយ​នឹងត្រូវ​រៀន​បំពេញបន្ថែម​នៅ​ដើមឆ្នាំ​សិក្សា​បន្ទាប់​។​

ការបន្ត​បង្រៀន និង​រៀន​តាម​បណ្តុំ ដែលមាន​ចំនួន​តិចជាង ១៥ ទៅ ២០​នាក់ និង​ឆ្លាស់​វេន ឬ​ការ រៀន​តាមបែប​ចម្រុះ ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​មធ្យម​និង​ខ្ពស់​ផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ និង​ពង្រីក​វិសាលភាព​ដល់​កម្រិត​ថ្នាក់​ផ្សេង ទៀត​នៅ​មធ្យមសិក្សា និង​បឋមសិក្សា ឱ្យ​រៀន​នៅតាម​សាលារៀន ប៉ុន្តែ​ក្នុង​រូប​ភាពជា ការរៀន​តាម​បណ្ដុំ ដែលមាន​ចំនួន​តិចជាង ១៥​ទៅ​២០​នាក់ និង​ឆ្លាស់​វេន ដើម្បី​ងាយ ស្រួល​ក្នុង​ការបង្រៀន និង​ការគ្រប់គ្រង​។​

​ចំពោះ​កម្រិត​ថ្នាក់​ផ្សេងទៀត អាច​រៀបចំ​ការរៀន​ជា​បណ្ដុំ​មិនឱ្យ​លើសពី​១៥ ទៅ ២០​នាក់ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដោយ​អាច​រៀបចំ​ការរៀន​តាម​បណ្ដុំ​នៅ​សាលារៀន និង​បែង ចែកវេនៈ ឬ​បណ្ដុំ​តាម​ចម្រុះ​ថ្នាក់​, ឬ​អាច​រៀបចំ​បណ្ដុំ​បន្ថែម​នៅតាម​ផ្ទះ វត្ត​អារាម ឬ​កន្លែង សមស្រប រៀបចំ​ចងក្រង​បញ្ជី​ឈ្មោះ​សិស្ស​តាម​បណ្តុំ និង​តាម​កម្រិត​ថ្នាក់​នីមួយៗ​។

ករណី​បណ្ដុំ​មាន​សិស្ស​តិចពេក អាច​ផ្គួប​កម្រិត​ថ្នាក់​ចូលគ្នា ឬ​អាច​ផ្គួប​លើសពី ២​កម្រិត​ថ្នាក់​។ ចំពោះ ការធ្វើ​តេស្ត​សិស្ស​ប្រចាំខែ ឬ​ឆមាស ករណី​គ្រូបង្រៀន​ថ្នាក់​គូប​តាម​បណ្តុំ​មិនអាច​រៀបចំ ខ្លឹមសារ​តេស្ត ឬ​កែ​កិច្ចការ​បាន ត្រូវ​សហការគ្នាជាមួយ​គ្រូបង្រៀន​នៃ​កម្រិត​ថ្នាក់​នោះ បែងចែក​គ្រូបង្រៀន​ឱ្យទទួល​ខុសត្រូវ​តាម​បណ្តុំ ឬ​តាម​កម្រិត​ថ្នាក់​នីមួយៗ (​ករណី គ្រូបង្រៀន​មិនអាច​សម្របសម្រួល​បាន ត្រូវ​រៀបចំ​សិស្ស​ធំ​នៅ​បណ្ដុំ​ជាមួយគ្នា ឬ​មាតាបិតា ជួយ​សិស្ស​តូចៗ​)​។

ត្រូវ​បន្ត​អនុវត្ត​វិធីសាស្ត្រ​នៃ​ការសិក្សា​តាម​បែប​ចម្រុះ​ដូចជា រៀន​តាម​អន​ឡាញ​,​ចែក​ឯកសារ​, នឹង​រៀន​ផ្ទាល់​ក្នុង​ថ្នាក់ ដោយ​ត្រូវ​បែក​ចែក​តាម​វេន តាម​ក្រុម និង​ត្រូវ​ពង្រឹង​អនាម័យ​ជាប្រចាំ​។

លើកទឹកចិត្ត​សិស្ស​ដែល​មាន​លទ្ធភាព​រៀន​តា​ម​ប្រព័ន្ធ​អេឡិចត្រូនិក ឱ្យ​ចេះ​ប្រើប្រាស់ វីដេអូ​នៃ​ការបង្រៀន និង​សន្លឹក​កិច្ចការ ដែល​ផលិត​ដោយ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង និង​ដែលមាន​ចែកចាយ​ក្នុង​បណ្តាញ​តេ​ឡេ​ក្រាម​, វេ​ប​សាយ​, ឬ​កម្មវិធី ទូរ​សព្ទ​ដៃ​បន្ត​អនុវត្ត​ការបង្រៀន​តាម​បែប​ចម្រុះ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​គ្រូបង្រៀន​អាច​បង្រៀន Live និង​ផ្ដល់ឱកាស​ដល់​សិស្ស​ក្នុង​ការធ្វើ​ស្វ័យ​សិក្សា ដោយ​ប្រើប្រាស់ សៀវភៅ​សិក្សា​គោល និង​តាមបែប​អេឡិចត្រូនិក រៀបចំ​ថ្នាក់​បំប៉នបន្ថែម​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ​និង ជំរុញ​មាតាបិតា​ក្នុង​ការជួយ​លើកទឹកចិត្ត និង​បង្ក​លក្ខណៈ​ដល់​ការសិក្សា​ពី​ចម្ងាយ និង ស្វ័យ​សិក្សា​របស់​សិស្ស ជាពិសេស​សិស្ស​តូចៗ​។

គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​បន្ត​ពិនិត្យមើល ចាត់វិធានការ​ថែទាំ លើកកម្ពស់ អនាម័យ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​នៅតាម​សាលារៀន​មិន​អនុញ្ញាត​ឱ្យមាន​ការលក់​ដូ​ចំណី ឬ​អាហារ​និង​សកម្មភាព​ហាត់​កីឡា នៅក្នុង​គ្រឹះស្ថានសិក្សា​នោះ​ទ​គ្រូបង្រៀន​ដែលមាន​អាយុ​លើសពី​៥០​ឆ្នាំ​ឡើងទៅ គួរតែ​បង្រៀន​តាម​អន​ឡាញ ឬ​ចែក​សន្លឹក​កិច្ចការ​។

ចំពោះ​គ្រូបង្រៀន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​កូដ ១៩ មិនទាន់​អនុញ្ញាតឱ្យ​បង្រៀន នៅក្នុង​សាលារៀន​ឡើយ និង​ត្រូវ​ជំរុញ ឬ​លើកទឹកចិត្ត​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ករណី រក​ឃើញ​មានការ​ឆ្លង​នៅក្នុង​ក្រុមសិស្ស ឬ​ថ្នាក់រៀន មន្ទីរអប់រំ យុវជន និង​កីឡា​ត្រូវ ផ្អាក​ដំណើរការ​តែ​ក្រុមសិស្ស ឬ​ថ្នាក់រៀន​នោះ​ប៉ុណ្ណោះ និង​ត្រូវ​ចាត់ចែង​យក​អ្នក​វិជ្ជមាន និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡឺ​សឹក ១៤​ថ្ងៃ​។ ដោយឡែក គ្រឹះស្ថានសិក្សា​ទាំងមូល ឬ​ក្រុមសិស្ស ឬ​ថ្នាក់រៀន​ដទៃទៀត នៅ​បន្តដំណើរ​ការធម្មតា​។

Going back home

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​រាជធានី​ខេត្ត​ទូទាំងប្រទេស​បាន​កំពុង​បើក​ដំណើរការ​សាកល្បង​សាលារៀន​ឡើងវិញ​ដោយ​ផ្តោត​ទៅ​លើ​ថ្នាក់​ទៅ​៩​និង​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​ដោយសារ​ជា​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​។ ​ចំណែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ក៏បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សាកល្បង​មួយចំនួន​តូច​រួចហើយ​បន្ទាប់ពី​បានដាក់​ពាក្យស្នើសុំ​មក​ក្រសួង​រួចមក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម