Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ ៖ មិនចាំបាច់សើរើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញនោះទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា ការអនុវត្តនូវកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស រយៈពេល ៣០ឆ្នាំមកនេះ គឺបានអនុវត្តចំណុចជាច្រើនរួចហើយ និងថា គេមិនចាំបាច់សើរើនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឡើងវិញនោះទេ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភា​កម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានប្រសាស​ន៍ថា មានមិនចាំបាច់សើរើនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឡើងវិញនោះទេ។ ប៉ុន្តែអ្វីដែល​សំខាន់នោះ គឺចេះជជែកពិភាក្សាគ្នា និងចេះស្ដាប់គ្នារវាងខ្មែរ និងខ្មែរ នូវអ្វីដែលល្អ និងអ្វីដែលមិនល្អជាដើម។

លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍បន្តថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ការអនុវត្តនូវកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស គឺយើងបានអនុវត្តនូវចំណុចជាច្រើនហើយ។ ប៉ុន្តែនូវមានចំណុចមួយចំនួនទៀត ដែលត្រូវបំពេញបន្ថែម។ លោកថា «ហើយវាមានបែងចែក កិច្ចព្រមព្រៀងហ្នឹង គឺដូចវាគ្មិនបានលើកឡើងពីមុនហើយ គឺវាមានកិច្ចព្រមព្រៀងសំខាន់ វាមាន ៣ កិច្ចព្រមព្រៀងទី១ ទាក់ទងសម័យអន្តរកាលចប់ហើយ ហើយបង្កើតឲ្យមានរដ្ឋធម្មនុញ្ញ បង្កើតឲ្យជាស្ថាប័នជាតិសំខាន់ៗ មានដូចជារដ្ឋសភា មានអីជាដើម»។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ យល់ថា មិនចាំបាច់សើរើសនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសនេះឡើងវិញនោះទេ។ លោកថា «ចំណុចទី៣ ទាក់ទងនឹងការសើរើ​ ខ្ញុំបានស្ដាប់ការបកស្រាយច្រើនរួចហើយ ចំពោះខ្ញុំយល់ឃើញថា វាមិនចាំបាច់ទាល់តែមានការសើរើទេ ឲ្យតែខ្មែរយើងចេះមកអង្គុយជជែកគ្នា ដូចអញ្ចឹង ឆ្លុះបញ្ចាំងពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយសូមអរគុណដែលរាជបណ្ឌិត្យសភា រៀបចំឲ្យមានតំណាងមកផ្សេងៗ អង្គុយស្ដាប់គ្នាទៅ ខាងគ្រប់និន្នាការ មកអង្គុយស្ដាប់គ្នា ឆ្លុះបញ្ចាំងៗ ក្នុងនាមយើងជាខ្មែរ ឆ្លុះបញ្ចាំងតើអ្វីដែលកើតមានឡើងហ្នឹង ​វាយ៉ាងម៉េច ចំណុចល្អ ចំណុចមិនល្អ ចំណុចខ្វះខាតយ៉ាងម៉េច ហើយថាយើងអាចធ្វើអ្វីខ្លះទៀតបានថែមទៀត ដើម្បីបន្ដដំណើរទៅមុខ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម